ព័ត៌មានជាតិ
គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ ក្នុងរាជធានីភ្នំពេញ សម្រេចបានប្រមាណ ៨០%
គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញសម្រេចបានប្រមាណ ៨០% នៃផែនការហើយ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់។

តាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃការអនុវត្តគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញបានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា គម្រោងវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងនូវការជន់លិចនៅក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ បាន នឹងកំពុងអនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលរាជធានីភ្នំពេញ។

ដោយឡែក គិតត្រឹមបច្ចុប្បន្ន ចំពោះគម្រោងដែលអនុវត្តដោយរដ្ឋបាលរាជធានីភ្នំពេញ គឺសម្រេចបានប្រមាណ ៨០% នៃផែនការ ហើយគម្រោងនេះមិនបានគ្របដណ្តប់លើតំបន់មួយចំនួន នៃខណ្ឌ ជ្រោយចង្វារ និងខណ្ឌច្បារអំពៅ ក្នុងជំហានដំបូង។

ផ្អែកតាមលទ្ធផលនៃការអនុវត្តគម្រោងនាពេលកន្លងមក ឃើញថាបើទោះបីជាថ្មីៗនេះ មានករណី ភ្លៀងធ្លាក់ខ្លាំង ដែលបានបង្កឱ្យមានការជន់លិចនៅតំបន់បឹងទំពន់ (កម្ពស់ទឹកភ្លៀង ៨១ម.ម) តំបន់ម៉ុងឌីយ៉ាល់ (កម្ពស់ទឹកភ្លៀង ៥៣ម.ម)ក្តី ក៏ធារទឹកភ្លៀងបានហូរអស់ក្នុងរយៈពេលដ៏ខ្លី ហើយតំបន់មួយចំនួនទៀត នៃ ក្នុងខណ្ឌស្ថិតនៅកណ្តាលរាជធានីភ្នំពេញ ក៏លែងលិចលង់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញអំពីប្រសិទ្ធភាពនៃ ការអនុវត្តគម្រោងរំដោះទឹក ក្នុងរាជធានីភ្នំពេញ។

តាមរយៈលទ្ធផលជាវិជ្ជមាននេះ រដ្ឋបាលរាជធានីភ្នំពេញ សូមថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅលើប្រឡាយ និងអាងស្តុកទឹកដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ (តំបន់អនុវត្ត គម្រោង) ហើយដែលបានយល់ព្រមទទួល យកការដោះស្រាយផលប៉ះពាល់ និងស្ម័គ្រចិត្តរុះរើសំណង់ចេញ ចំនួន៧១៥គ្រួសារ (នៅសេសសល់មួយចំនួនតូចប៉ុណ្ណោះ) សំដៅរួមចំណែកជាមួយ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយការលិចលង់នៅរាជធានីភ្នំពេញ ដែលជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ។
ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្តគម្រោង ឱ្យសម្រេចបានលទ្ធផល ១០០% តាមការគ្រោងទុក ឱ្យបានទាន់មុនរដូវវស្សាចូលមកដល់ ប្រកបដោយចក្ខុវិស័យយូរអង្វែង រដ្ឋបាលរាជធានីភ្នំពេញ ស្នើឱ្យបងប្អូន ប្រជាពលរដ្ឋដែលនៅមិនទាន់ទទួលយកគោលនយោបាយពីគណៈកម្មការអន្តរក្រសួង សូមរួសរាន់អញ្ជើញ មកទទួលយកការដោះស្រាយផលប៉ះពាល់ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានាជាធរមាន៕
ដោយ ៖ ស្រីរ័ត្ន



-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


