Connect with us

ព័ត៌មានជាតិ

អតិថិជន​ទៅ​ដល់​វាលវែង​ក៏​មាន​ស្វ័យ​សេវា​ធនាគារ​ដែរ

បានផុស

នៅ

ចាប់​ពីពេលនេះ​តទៅអតិថិជន​របស់​ធនាគារ​អេស៊ីលីដាភីអិលស៊ីដែល​ធ្វើដំណើរ​ទៅ​លេង​ស្រុក​វាលវែង​ខេត្ត​ពោធិ៍សាត់​នឹង​លែង​បារម្ភពីការប្រើប្រាស់សេវាធនាគារទៀតហើយព្រោះ​ធនាគារ​បាន​រៀបចំ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព​និង​មាន​ម៉ាស៊ីនATM, VTMជា​ច្រើន​គ្រឿង​សម្រាប់​ដកប្រាក់ ដាក់​ប្រាក់​និង​បើក​គណនីបម្រើជូនអតិថិជននៅទីនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ជាន់​ខ្ពស់​ទីផ្សារ​នៃ​ធនាគារអេស៊ីលីដា​បាន​មាន​ប្រសាសន៍ថា«ការបង្កើត​ឲ្យ​មានកន្លែងបម្រើសេវាកម្មធនាគារស្វ័យប្រវត្តិ នេះ​គឺ​ដើម្បី​បំពេញ​ទៅ​តាម​តម្រូវការ​របស់​អតិថិជន​ដែល​លោក​តែងតែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទៅ​លេង​ស្រុកវាល​វែង​ខេត្ត​ពោធិ៍សាត់​ងាយ​ស្រួលក្នុង​ការ​ប្រើប្រាស់​សេវាកម្ម​ធនាគារ​តាម​តម្រូវការ​ភ្លាមៗ​ដោយ​មិន​ចាំ​បាច់ចំ​ណាយពេលធ្វើដំណើរទៅខេត្តឡើយពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកវាលវែងផ្ទាល់តែម្តង»។

លោកស្រីបានបន្តថាសេវាកម្មធនាគារ​ស្វ័យ ប្រវត្តិនេះ​គឺ​អតិថិជន​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន​២៤ម៉ោងលើ២៤ម៉ោងតាមតម្រូវការដូចជាការដាក់ប្រាក់ ផ្ទេរប្រាក់ឬបើកគណនីយជាដើម។

លោកស្រី​បានបញ្ជាក់ថាការដាក់ឲ្យប្រើប្រាស់សេវាកម្មធនាគារដោយ​ប្រវត្តិ​នៅ​ស្រុក​វាលវែង​នេះ​ដោយសារ​ស្រុកវាលវែងជាស្រុកសម្បូរទៅ​ដោយធនធានធម្មជាតិមានជាតំបន់ទេសចរណ៍​ធម្មជាតិ​ច្រើនដែល​មានទេសភាព​ល្អស្រស់ត្រកាលនា​រដូវរំហើយពិសេស​ជាតំបន់ដែលមាន​សក្ដានុពល​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​នៅក្នុងខេត្ត​ពោធិសាត់​ដោយសារ​វាមានព្រំប្រទល់​ដែនជាប់​នឹង​ព្រំដែន​ថៃ​មាន​ទេសចរ​ជាតិអន្តរជាតិឆ្លង​កាត់យ៉ាងច្រើន។

លោកស្រីបានបន្ថែមថាលើសពីនេះទៅទៀតធនាគារ​អេស៊ីលីដា​ជា​ប្រជាធនាគារ​និង​ជា​ទី​ទំនុកចិត្ត​របស់​ប្រជាពលរដ្ឋ។ដូច្នេះ​ហើយ ទោះនៅទីណា​ក៏មានសេវាធនាគារ អេស៊ីលីដាដែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក​នេត្រ ភក្ត្រា ដឹក​នាំ​មន្ត្រី​រាជការ​ក្រសួង​ព័ត៌មាន បរិច្ចាគ​ឈាម ក្រោម​ប្រធានបទ «មន្ត្រីក្រសួងព័ត៌មាន រួមគ្នាបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតមនុស្ស»

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្ត​រតនគិរី ប្រារព្ធ​ទិវា​មច្ឆជាតិ ឆ្នាំ​២០២៥ ដើម្បី​ប្រលែង​កូន​ត្រីនៅ​បឹង​កន្សែង

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ បើកពិភាក្សាថ្នាក់ជាតិ លើសេចក្តីព្រាង “យុទ្ធសាស្ត្រជាតិ ស្តីពីបញ្ញាសិប្បនិម្មិត”

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតសង្ឃឹម​ថា​ប្រទេស​លោក​នឹង​អាច​បង្កើន​ទំនាក់ទំនង​កាន់​តែច្រើនជាមួយ​កម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

រយៈពេល៦ខែ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបង្ក្រាបបានបទល្មើស៩០ករណី និងបញ្ជូនជនសង្ស័យ ៥១នាក់ទៅតុលាការ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ក្រុមមនុស្ស​យកស្លាក​លេខ​រថយន្ត​​ ថាក់ស៊ីន ចាក់​ឆ្នោត ខណៈ​លោកចូល​ខ្លួន​ទៅ​តុលាការ​

ចរាចរណ៍១៩ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១០ ម៉ោង មុន

ប្រធានសភាអារ៉ាប៊ីសាអូឌីតថាកម្ពុជាមានភាព​ថ្លៃថ្នូរ និងក្រមសីលធម៌ខ្ពស់

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទីម័រចង់យកនាម«សម្ដេចតេជោ ហ៊ុន សែន» ភ្ជាប់នឹងឈ្មោះតំបន់សេដ្ឋកិច្ចពិសេសដំបូងរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​​នាយករដ្ឋមន្ត្រី ផែថងថាន​ ត្រូវបាន​ព្យួរអំណាច​ ចំពេល​​ស្តេចថៃ​​តែងតាំង​គណៈរដ្ឋមន្ត្រីថ្មី​

Sokha Hotels

ព័ត៌មានពេញនិយម