ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដាប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្វ័យសេវាធនាគារនៅស្រុកវាលវែងហើយ
ភ្នំពេញ ៖ ធនាគារ អេស៊ីលីដាភីអិលស៊ីបានប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្វ័យសេវាធនាគារនៅស្រុកវាលវែងខេត្តពោធិ៍សាត់ហើយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ដើម្បីបម្រើដល់អតិថិជនក្នុងការដកប្រាក់ ដាក់ប្រាក់និងបើកគណនីទៅតាមតម្រូវការ។

តាមប្រសាសន៍លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីលីដាបានឲ្យដឹងថា «ការដាក់ឲ្យប្រើប្រាស់សេវាកម្មធនាគារដោយប្រវត្តិនៅស្រុកវាលវែងនេះដោយសារស្រុកវាលវែងជាស្រុកសម្បូរទៅដោយធនធានធម្មជាតិមានជាតំបន់ទេសចរណ៍ធម្មជាតិច្រើនដែលមានទេសភាពល្អស្រស់ត្រកាលនារដូវរំហើយពិសេសជាតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចដ៏សំខាន់មួយនៅក្នុងខេត្តពោធិ៍សាត់ដោយសារវាមានព្រំប្រទល់ដែនជាប់នឹងព្រំដែនថៃមានទេសចរជាតិអន្តរជាតិឆ្លងកាត់យ៉ាងច្រើន»។

ទន្ទឹមនឹងនេះធនាគារអេស៊ីលីដាក៏បាននឹងកំពុងរៀបចំទីកន្លែងបម្រើសេវាកម្មជូនដល់អតិថិជនឆ្លាតវៃរបស់ខ្លួន នូវសេវាកម្មធនគារស្វ័យប្រវត្តិ ៥០ កន្លែងនៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២១នេះផងដែរ។

លោកស្រីបានបន្តថា ទីតាំងទាំង ៥០ កន្លែងដែលគ្រោងដាក់ឲ្យដំណើរការសេវាកម្មធនាគារស្វ័យប្រវត្តិនឹងដាក់ពង្រាយគ្រប់ទីកន្លែង ជាពិសេសតំបន់ប្រជុំជនដើម្បីបង្ករលក្ខណៈងាយស្រួលជូនអតិថិជនសម្រាប់ការប្រើប្រាស់សាច់ប្រាក់របស់គាត់តាមតម្រូវការបន្ថែមពីលើការប្រើប្រាស់តាមអេស៊ីលីដាម៉ូបាល ។ សំរាប់ទីតាំងអតិថិជន និងសារធារណៈជន អាចរកមើលបានលើហ្គូហ្គលម៉េប (google map)។

លោកស្រីបានឲ្យដឹងទៀតថា «សម្រាប់ម៉ាស៊ីននឹងដាក់ទៅតាមតំរូវការជាក់ស្តែងក្នុងតំបន់នីមួយៗ ។ អេស៊ីលីដាបានឈានមុខមុនគេក្នុងការបំពាក់ម៉ាស៊ីនទំនើបបច្ចេកវិទ្យាចុងក្រោយ នៅកម្ពុជា ដោយបង្កើតនូវភាពលេចធ្លោរ និងទាន់សម័យសំរាប់អតិថិជន សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់យើង ដែលរួមមាន ម៉ាស៊ីនដាក់ប្រាក់-ដកប្រាក់, ម៉ាស៊ីនដកប្រាក់, ម៉ាស៊ីនបើកគណនី, ម៉ាស៊ីនបើកគណនីមានកាលកំណត់ និងម៉ាស៊ីនដាក់កាបូបប្រាក់សម្រាប់ដៃគូដែលមានការចរាចរណ៍ក្រដាស់ប្រាក់ច្រើនប្រភេទទៀតផង»។

គួរបញ្ជាក់ថា ធនាគារអេស៊ីលីដាដែលជាធនាគារខ្មែរពាណិជ្ជធំជាងគេបំផុតនៅប្រទេសកម្ពុជាតែងតែធ្វើអ្វីៗបម្រើទៅតាមតម្រូវការរបស់អតិថិជនក្នុងការប្រើប្រាស់សាច់ប្រាក់ទៅតាមពេលវេលាដែលគាត់ត្រូវការ មិនថាពេលណា ឫកន្លែងណាទេ គឺងាកឃើញៗគ្រប់កន្លែង បើហួសមួយកន្លែង ដល់មួយកន្លែងទៀតដោយមិនចាំបាច់ត្រឡប់ក្រោយឡើយ។

អេស៊ីលីដាមានមោទនភាពដែលមានឱកាសក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន, សាធារណជន គ្រប់ជាតិសាសន៍ ប្រកបដោយកាយ វាចារ ចិត្តស្មោះស្ម័គ្រ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់បំផុត៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


