ព័ត៌មានជាតិ
កាន់តែអស្ចារ្យទៀតហើយ! ធនាគារអេស៊ីលីដាប្រកាសដាក់ឲ្យប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិទំនើបជួយឲ្យអតិថិជនបើកគណនីនិងស្នើសុំប័ណ្ណអេធីអឹមបានដោយខ្លួនឯងភ្លាមៗ
ធនាគារអេស៊ី លីដា ភីអិលស៊ី ជាធនាគារដំបូងគេនៅប្រទេ សកម្ពុជាបានប្រកាសដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន VTM(Virtual Teller Machine) ដែលជាម៉ាស៊ីនស្វ័យប្រវត្តិជួយឲ្យអតិថិជនអាចបើកគណនីនិងស្នើសុំប័ណ្ណអេធីអឹមអេស៊ីលីដាបានដោយខ្លួនឯងបានភ្លាមៗតែម្តងខណៈកាលពីមុនត្រូវប្រើប្រាស់ពេលវេលារហូតដល់៣ទៅ៥ថ្ងៃថ្ងៃឯណោះ។

លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារអេស៊ីដា ភីអិលស៊ីបានមានប្រសាសន៍ថាការដាក់ឲ្យប្រើប្រាស់ម៉ាស៊ីន VTMនេះក្នុងគោលបំណងដើម្បីដើរឱ្យទាន់សម័យទំនើបយុគឧស្សាហកម្ម៤.០និងយុគបច្ចេក វិទ្យានិយម ជាពិសេសដើម្បីជួយសម្រួលដល់អតិថិជនរបស់ធនាគារងេស៊ីលីដាកាន់តែមានភាពងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃឲ្យកាន់តែប្រសើរឡើងថែមទៀត។
លោកស្រីបានរំលឹកថាកាលពីពីមុនអតិថិជនត្រូវការប័ណ្ណអេធីអឹមយកប្រើប្រាស់ ត្រូវដាក់ពាក្យស្នើសុំរហូតដល់៣ទៅ៥ថ្ងៃទើបទទួលបានប័ណ្ណយកទៅប្រើប្រាស់តែចាប់ពីពេលឥឡូវនេះទៅ អតិថិជនអាចស្នើសុំប័ណ្ណនេះយកទៅប្រើប្រាស់បានភ្លាមៗដោយមិនចាំយូរទៀតឡើយ ។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា«ពេលមុនអតិថិជនលោកអញ្ជើញមកបើកគណនីនៅធនាគារ អេស៊ីលីដា គឺត្រូវការស្នើសុំប័ណ្ណអេធីអឹមយកទៅប្រើប្រាស់ហើយការស្នើសុំនេះត្រូវរង់ចាំពេលវេលាយ៉ាងតិចណាស់ក៏៣ថ្ងៃដែរតែឥឡូវនេះមិនចាំបាច់រង់ចាំទៀតទេ ពេលគាត់អញ្ជើញមកបើកគណនីហើយគាត់ត្រូវការស្នើសុំប័ណ្ណអេធីអឹម (ATM Classic Card) គាត់បោះពុម្ពប័ណ្ណនេះដោយខ្លួនឯងបានភ្លាមៗពីម៉ាស៊ីនដាក់ប្រាក់ស្វ័យប្រវត្តិរបស់ធនាគារអេស៊ីលីដា VTM (Virtual Teller Machine)ដោយងាយស្រួល និងចំណេញពេលវេលា»។
លោកស្រីបានបន្ថែមទៀតថានាពេលដ៏ខ្លីខាងមុខអតិថិជនចង់ដូរប័ណ្ណចាស់យកប័ណ្ណថ្មី ប័ណ្ណខូច ឬបាត់ប័ណ្ណ គ្រាន់លោកអញ្ជើញមកដល់ម៉ាស៊ីនបើកគណនី ស្វ័យប្រវត្តិ VTM នឹងអាចបោះពុម្ពប័ណ្ណបានផងដែរ៕


-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


