ព័ត៌មានជាតិ
ឆ្នាំ ២០២២ ធនាគារអេស៊ីលីដា នឹងដាក់ពង្រាយម៉ាស៊ីនអេធីមអឹមទំនើបៗ ៤៧៨ គ្រឿងទៀត ផ្តល់សេវាកាន់តែទូលំទូលាយជូនអតិថិជន
ក្នុងឆ្នាំ ២០២២នេះ ធនាគារ អេស៊ីលីដាដែលជាធនាគារពាណិជ្ជក្នុងស្រុកដ៏ធំជាងគេនៅកម្ពុជា បានធ្វើការវិនិយោគបន្ថែម ក្នុងការដាក់ពង្រាយនូវម៉ាស៊ីនដាក់-ដកប្រាក់ចំនួន ៤៧៨ គ្រឿង ដែលធ្វើឱ្យម៉ាស៊ីនអេធីអឹមកើនដល់ ១ ៣១៧ គ្រឿង ដើម្បីធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលជូនដល់អតិថិជនកាន់តែទូលំទូលាយនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

ការដាក់ពង្រាយម៉ាស៊ីន អេធីអឹមទាំងនេះ គឺដើម្បីពង្រីកនូវហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថល និងសេវាស្វ័យប្រតិបត្តិការ (Banking Self-Service) ជូនអតិថិជន ក៏ដូចជាដើម្បីបំពេញនូវសេចក្តីត្រូវការដ៏ច្រើនលើសលប់ពីសំណាក់អតិថិជនដ៏ថ្លៃថ្លារបស់ធនាគារអេស៊ីលីដាផងដែរ។

ជាមួយនឹងការនាំចូលនូវម៉ាស៊ីនអេធីមអឹមច្រើន ម៉ាស៊ីនដាក់-ដកប្រាក់ ម៉ាស៊ីនដកប្រាក់ចំនួន ៤៧៨ គ្រឿងនេះ ធនាគារអេស៊ីលីដាបានចំណាយពេលចំនួនបីថ្ងៃ ក្នុងការដឹកជញ្ជូននាំចូលមកដំឡើងនៅទីតាំងនានានៅទូទាំង ២៤ រាជធានីខេត្តនៃប្រទេសកម្ពុជា ដើម្បីដាក់ឱ្យដំណើការជាផ្លូវការក្នុងឆ្នាំ ២០២២ ខាងមុខនេះ។
លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារ នៃធនាគារ អេស៊ីលីដា បានមានប្រសាសន៍ថា ធនាគារ អេស៊ីលីដាតែងតែគិតគូរ ក្នុងការបំពាក់បំពាក់ម៉ាស៊ីនទំនើបៗ ប្រកបដោយបច្ចេកវិទ្យាដោយបង្កើតនូវភាពលេចធ្លោនិ ងទាន់សម័យសម្រាប់អតិថិជន, សាធារណជន និងបណ្តាដៃគូពាណិជ្ជកម្មរបស់ខ្លួន ដែលធ្វើអោយខ្លួនបានបង្កើននូវការវិនិយោគលើការដាក់ពង្រាងម៉ាស៊ីនអេធីអឹមកាន់តែច្រើនបន្ថែមទៀត។

លោកស្រីនាយិកាបានបន្ថែមថា៖ «អេស៊ីលីដាបានសម្រេចវិនិយោគក្នុងការបន្ថែមម៉ាស៊ីនអេធីអឹមឱ្យបានកាន់តែច្រើ់នឡើងជារៀងរាល់ឆ្នាំ គឺដើម្បីបង្កលក្ខណៈងាយស្រួលជូនអតិថិជនដ៏ថ្លៃថ្លាទាំងអស់ ក្នុងការប្រើប្រាស់នូវសាច់ប្រាក់របស់គាត់នៅទូទាំងប្រទេសរបស់យើង និងបាន ២៤ ម៉ោងក្នុង ៧ ថ្ងៃ។ ដូច្នេះធនាគារអេស៊ីលីដា នឹងដាក់ឱ្យដំណើការនូវម៉ាស៊ីនអេធីអឹមចំនួន ៤៧៨ គ្រឿងនៅក្នុងឆ្នាំ ២០២២ ដែលនឹងត្រូវដាក់ពង្រាយនៅទូទាំងប្រទេស ដើម្បីឱ្យមានភាពងាយស្រួលដល់អតិថិជនរបស់យើង»។
ជាមួយទីតាំងនៃការផ្តល់សេវាម៉ាស៊ីនអេធីអឹម និងសេវាកម្មធនាគារស្វ័យប្រវត្តិ (Banking Self Service) របស់ធនាគារ អេស៊ីលីដា អនុញាតឱ្យលោកអ្នកធ្វើប្រតិបត្តិការសេវាធនាគារ បានគ្រប់ពេលវេលា ( ២៤ ម៉ោងក្នុងមួយថ្ងៃ និង ៧ ថ្ងៃក្នុងមួយសប្តាហ៍) ដោយខ្លួនឯងបាន ២៤ ម៉ោងលើ ២៤ ម៉ោង តាមតម្រូវការ ដូចជា ការដាក់ប្រាក់ ផ្ទេរប្រាក់ ឬបើកគណនី ដោយមិនគិតកម្រៃសេវាឡើយ៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


