ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ជម្លៀសមនុស្ស ២០ ០០០នាក់ជាបន្ទាន់ ពីតំបន់ដែលប្រទះឃើញគ្រាប់បែក៣គ្រាប់សល់ពីសម័យសង្គ្រាមលោកលើកទី២
អាជ្ញាធរប្រទេសអាល្លឺម៉ង់ បានជម្លៀសមនុស្សរហូតដល់ទៅ ២០ ០០០នាក់ក្នុងទីក្រុង Cologne បន្ទាប់ពីគ្រាប់បែកសល់ពីសម័យសង្គ្រាមលោកលើកទី២ ចំនួន៣គ្រាប់ ត្រូវបានរកឃើញនៅទីនោះ។

តាមការចុះផ្សាយរបស់ Daily Mail នៅថ្ងៃពុធទី៤ខែមិថុនាឆ្នាំ២០២៥, គ្រាប់បែកទាំងអស់ត្រូវបានរកឃើញក្នុងសង្កាត់ Deutz កណ្តាលក្រុង Cologne។ វាជារបស់អាមេរិក ដោយមួយគ្រាប់មានទម្ងន់៤៥គីឡូក្រាមនិង២គ្រាប់ទៀតមានទម្ងន់៩០គីឡូក្រាម។
ដូច្នេះហើយទើបមន្ត្រីជំនាញប្រញាប់ជម្លៀសមនុស្សចេញ និងបិទតំបន់នោះដើម្បីដោះគ្រាប់បែក ព្រោះថា ដោយសារតែទំហំរបស់វា វាអាចបង្កគ្រោះថ្នាក់ក្នុងរង្វង់ ១ ០០០គីឡូម៉ែត្រឯណោះ។
ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងឡើយថាតើពេលណា ទើបពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះសម្បែងនិងចូលធ្វើការនៅក្នុងតំបន់នោះបានវិញ។
សូមជម្រាបថា គ្រាប់បែកយ៉ាងតិច ១.៥លានគ្រាប់ ត្រូវបានទម្លាក់លើទីក្រុងរបស់ប្រទេសអាល្លឺម៉ង់មួយនេះ ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ហើយអ្នកជំនាញជឿថា គ្រាប់បែក២០%មិនបានផ្ទុះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភ្លើងឆេះមន្ទីរពេទ្យនៅទីក្រុង Hamburg អាល្លឺម៉ង់សម្លាប់អ្នកជំងឺ ៣នាក់ និងបង្ករបួស ៣៤នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


