ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់គ្រោងបង្កើនទ័ពបន្ថែមចំនួន ៦០ ០០០នាក់ ដើម្បីបំពេញតាមតម្រូវការណាតូ
រដ្ឋមន្ត្រីការពារជាតិ លោក Boris Pistorius បានប្រកាសថា អាល្លឺម៉ង់នឹងត្រូវការទាហានសកម្មបន្ថែមពី ៥០ ០០០នាក់ ទៅ ៦០ ០០០នាក់ ដើម្បីបំពេញគោលដៅការពារជាតិថ្មីរបស់អង្គការណាតូ សំដៅទប់ទល់នឹងការគំរាមកំហែងដែលពួកគេយល់ឃើញថាកើតចេញពីប្រទេសរុស្ស៊ី។ គម្រោងនេះ នឹងបង្កើនបុគ្គលិកយោធារបស់អាល្លឺម៉ង់ដល់ចន្លោះពី ២៥០ ០០០នាក់ ទៅ ២៦០ ០០០នាក់។

សេចក្តីប្រកាសរបស់លោក Pistorius បានធ្វើឡើងនៅពេលដែលក្រុមរដ្ឋមន្ត្រីការពារជាតិរបស់អង្គការណាតូបានកោះប្រជុំនៅទីក្រុងប្រ៊ុចសែលកាលពីថ្ងៃទី៥ខែមីថុនា ដើម្បីអនុម័តផែនការការពារជាតិថ្មី ដែលជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់បំផុតចាប់តាំងពីសង្គ្រាមត្រជាក់មក។ ផែនការទាំងនេះ ដោះស្រាយកង្វះខាតដ៏សំខាន់នៅក្នុងកងទ័ពដែលត្រៀមប្រយុទ្ធ អាវុធរយៈចម្ងាយឆ្ងាយ គ្រាប់រំសេវ និងប្រព័ន្ធទំនាក់ទំនងដែលមានសុវត្ថិភាព។
លោក Pistorius បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់អាល្លឺម៉ង់ ចំពោះតួនាទីរបស់ខ្លួនក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចរបស់អឺរ៉ុប និងជាសមាជិកដ៏សំខាន់របស់អង្គការណាតូ ដោយបញ្ជាក់ថា «យើងកំពុងបង្កើនការទទួលខុសត្រូវរបស់យើង»។
ដើម្បីឆ្លើយតបនឹងតម្រូវការបង្កើនចំនួនទ័ព អាល្លឺម៉ង់កំពុងពិចារណាលើការដាក់ឲ្យប្រើប្រាស់ឡើងវិញនូវច្បាប់កំណែនទ័ពពីមុន ដែលធ្លាប់ត្រូវបានផ្អាកក្នុងឆ្នាំ២០១១។ មន្ត្រីការពារជាតិបានស្នើគំរូស្រដៀងនឹងប្រទេសស៊ុយអែត ដែលមនុស្សអាយុ ១៨ឆ្នាំនឹងត្រូវបានវាយតម្លៃសម្រាប់ការបម្រើយោធា ដោយបុគ្គលដែលជ្រើសរើសត្រូវឆ្លងកាត់ការបណ្តុះបណ្តាលជាមូលដ្ឋានរយៈពេល ៦ខែ។
ការបង្កើនចំនួនទ័ពនេះ ធ្វើឡើងស្របទៅនឹងកិច្ចខិតខំប្រឹងប្រែងដ៏ធំរបស់អង្គការណាតូ ដើម្បីបង្កើនសមត្ថភាពការពាររួម។ អគ្គលេខាធិការអង្គការណាតូលោក Mark Rutte បានគាំទ្ររដ្ឋជាសមាជិកឲ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥% នៃផលិតផលក្នុងស្រុកសរុប ដោយបង្ហាញពីតម្រូវការសម្រាប់ការវិនិយោគយ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធការពារអាកាស មីស៊ីល និងប្រព័ន្ធបញ្ជា៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


