ព័ត៌មានជាតិ
សហគមន៍កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍
លោក វង់ សូត អនុប្រធានទី ២ នៃរដ្ឋសភា លើកឡើងថា សហគមន៍កសិកម្ម មានសមាជិកកាន់តែច្រើន កាន់តែទទួលបានអត្ថប្រយោជន៍។

ការលើកឡើងនេះ ក្នុងឱកាស លោក វង់ សូត បានដឹកនាំ សមាជិក-សមាជិកា នៃរដ្ឋសភា ចុះពិនិត្យខ្សែចង្វាក់ផលិតកម្មដំណាំពោតក្រហម(ពោតចំណីសត្វ) និងសំណេះសំណាលជាមួយសមាជិក-សមាជិកាសហគមន៍កសិកម្មជីរោទ៍រុងរឿង ក្នុងឃុំជីរោទ៍ទី ១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អមដំណើរដោយ លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកអភិបាល នៃគណៈអភិបាលស្រុកត្បូងឃ្មុំ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរធនធានទឹក និងឧតុនិយម ប្រធានមន្ទីរពាណិជ្ជកម្ម តំណាងក្រុមហ៊ុនស៊ីភី ក្រុមហ៊ុនហ្គ្រីនហ្វីត កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៥ ថ្មីៗ នេះ។

នាឱកាសនោះ លោក វង់ សូត បានកោតសរសើរ និងលើកទឹកចិត្តដល់សហគមន៍កសិកម្ម និងបានផ្ដាំផ្ញើថា ចលនាចូលរួមបន្ថែមជាសមាជិកសហគមន៍ ព្រោះថាកាន់តែធំកាន់តែល្អ។ រដ្ឋ បានយកចិត្តទុកដាក់ណាស់ជាមួយប្រជាពលរដ្ឋ បើជួយម្នាក់ៗ គឺលំបាក តែបើរួមគ្នា ងាយស្រួលក្នុងការអន្តរាគមន៍ជួយជាង។

លោក វង់ សូត បន្តថា សហគមន៍ មិនដូចសហករណ៍នោះទេ។ សហគមន៍ គិតរួម អនុវត្តរួម តែការចំណាយ ឬ ទទួលផលប្រយោជន៍ គឺរៀងខ្លួនតាមសមត្ថភាព លទ្ធភាពដែលខ្លួនបានចូលរួម។ ចំពោះ សហករណ៍ ធ្វើរួម បានផលដាក់រួម ហូបរួម តែមិនបានទទួលផលប្រយោជន៍តាមការប្រឹងប្រែងរបស់យើងម្នាក់ៗ នោះទេ។ សហគមន៍កសិកម្ម ដូចជា ក្រុមហ៊ុនមួយដែលមានគោលគំនិតមួយ គឺ រកបានទីផ្សារហើយ ទើបផលិតស្របតាមការតម្រូវរបស់ទីផ្សារ ហើយធ្វើកិច្ចសន្យាផលិតកម្មកសិកម្មច្បាស់លាស់ជាមួយអ្នកបញ្ជាទិញ ដែលការណ៍នេះ ធ្វើឲ្យកសិផលផលិតបាន មិនជួបបញ្ហាខ្វះទីផ្សារ ឬតម្លៃមិនប្រាកដប្រជា។ ចូលរួមជាសហគមន៍កសិកម្មហើយ ការចូលរួមអនុវត្តបង្គំបច្ចេកទេសកសិកម្មព្រមគ្នាមានការចាំបាច់ណាស់។ បង្គំបច្ចេកទេស នឹងធ្វើឲ្យទិន្នផលរបស់យើងល្អប្រសើរ មានសុវត្ថិភាព គុណភាព។ មិនអនុវត្តតាមបច្ចេកទេស គឺយើងមិនអាចទទួលបានផលល្អទេ មិនអាចធ្វើតាមយថាផលដូចមុនៗ ទៀតបានឡើយ។

លោកបន្តទៀតថា រាជរដ្ឋាភិបាល បានគាំទ្រវិស័យកសិកម្មជាអាទិភាព តាមរយៈការដាក់ចេញកម្មវិធីគោលនយោបាយទី ៥ និងទី ៦ រួមមាន ការបង្កើតសហគមន៍កសិកម្មទំនើប ការបញ្ជូនមន្ត្រីកសិកម្មឃុំទូទាំងប្រទេស និងហិរញ្ញប្បទាន ១០០ លានដុល្លារ។

លោកបន្ថែមថា ទន្ទឹមនេះ តាមរយៈគម្រោងនានា បានផ្តល់ការយល់ដឹងពីបង្គំបច្ចេកទេស ធន់នឹងការប្រែប្រួលអាកាសធាតុ គាំទ្រហេដ្ឋារចនាសម្ព័ន្ធអគារ ឃ្លាំង ផ្លូវ ប្រព័ន្ធស្រោចស្រព និងឥណទានអត្រាការប្រាក់សមរម្យសម្រាប់សហគមន៍កសិកម្ម។ ដូចជានៅសហគមន៍យើងនេះ ទទួលបានឃ្លាំងស្តុកធញ្ញជាតិ សូមប្រើឃ្លាំងនេះឲ្យបានប្រយោជន៍ជាចំណូល ជាការងារ ជាកន្លែងដោះស្រាយបញ្ហាកកស្ទះកសិផលជាយថាហេតុ៕
អត្ថបទ ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


