សន្តិសុខសង្គម
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ
កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួល ខេត្តកណ្តាល អះអាងថា ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន នាព្រឹកថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៥ នេះ ឃាត់ខ្លួនបានហើយ ចំណែកបក្ខពួកម្នាក់ទៀត កំពុងរត់គេចខ្លួន។

សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យពេលប្លន់រថយន្តពីផ្លូវល្បឿនលឿនហើយនោះ បានយកទៅប្លុងចោលនៅខណ្ឌកំបូល បន្ទាប់មកធ្វើសកម្មភាពប្លន់រថយន្ត ១ គ្រឿងទៀត ហើយជិះគេចខ្លួន។

សមត្ថកិច្ច បន្ថែមថា ពេលជនសង្ស័យជិះដល់ខណ្ឌព្រែកព្នៅ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន ហើយប្រគល់ខ្លួនជូនសមត្ថកិច្ចនៅស្រុកអង្គស្នួល ខេត្តកណ្ដាល។

សូមបញ្ជាក់ថា ករណីខាងលើនេះផ្ដើមចេញពីករណីឆក់ ដែលបង្កដោយជនល្មើស ២ នាក់ ហើយពេលនគរបាលដេញចាប់ ជនសង្ស័យ បានរត់ទៅភ្ជង់ឡានជនរងគ្រោះទី ១ ដែលកំពុងធ្វើដំណើរតាមផ្លូវ រួចយករថយន្តនេះ ទៅប្លុងចោល ហើយទៅភ្ជង់ឡានទី ២ របស់អ្នកដំណើរ រហូតឡើងផ្លូវល្បឿនលឿន បើកគេច តែចុងក្រោយ ត្រូវនគរបាលតាមចាប់បានម្នាក់ ចំណែកម្នាក់ទៀតកំពុងគេចខ្លួន៕
អត្ថបទ ៖ រដ្ឋា








-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៤ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស