ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ថា លោកអត់និយាយលេងសើចទេរឿងចង់កាន់អំណាចឲ្យបាន៣អាណត្តិ
នៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យទី៣០ខែមីនាឆ្នាំ២០២៥ជាមួយ NBC News លោក ដូណាល់ ត្រាំ បានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកមធ្យោបាយ ដើម្បីបន្តកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី៣ ទោះបីជាមានការកំណត់រយៈពេលត្រឹមតែ២អាណត្តិប៉ុណ្ណោះក្នុងរដ្ឋធម្មនុញ្ញបង្កើតឡើងដោយវិសោធនកម្មលើកទី២២ក៏ដោយ។

លោក ត្រាំ បាននិយាយថា «មានវិធីសាស្រ្ត» ដើម្បីសម្រេចបាននូវរឿងនេះ ហើយបានសង្កត់ធ្ងន់ថា លោក«មិនបាននិយាយលេងសើច» អំពីលទ្ធភាពនោះទេ។
វិសោធនកម្មលើកទី២២ ដែលត្រូវបានបន្ថែមទៅរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៥១បន្ទាប់ពីលោក Franklin D Roosevelt បានជាប់ឆ្នោតចំនួន៤ដងជាប់ៗគ្នា បានចែងថា៖ «គ្មាននរណាម្នាក់នឹងត្រូវបានជ្រើសរើសឲ្យកាន់តំណែងប្រធានាធិបតីលើសពី២ដងឡើយ»។
សេណារីយ៉ូយុទ្ធសាស្ត្រមួយរបស់លោក ត្រាំ អាចពាក់ព័ន្ធនឹងអនុប្រធានាធិបតី JD Vance។ លោក Vance អាចឈរឈ្មោះជាប្រធានាធិបតីនៅឆ្នាំ២០២៨ខាងមុខ ហើយលោក ត្រាំ អាចកាន់តំណែងជាអនុប្រធានាធិបតី។ ក្រោមសេណារីយ៉ូនេះ លោក Vance អាចលាលែងពីតំណែងបន្ទាប់ពីចូលកាន់អំណាច ដោយអនុញ្ញាតឲ្យលោក ត្រាំ ធ្វើជាប្រធានាធិបតីជំនួសវិញ។
ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកច្បាប់ បានចោទជាសំណួរអំពីធម្មនុញ្ញភាពនៃវិធីសាស្រ្តនេះ ដោយកត់សម្គាល់ថា វិសោធនកម្មលើកទី១២ ហាមប្រាមបុគ្គលដែលជាប់ឆ្នោតចំនួន២អាណត្តិមិនឲ្យកាន់តំណែងជាអនុប្រធានាធិបតីនោះទេ។
យ៉ាងណា កិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យបុគ្គលម្នាក់អាចកាន់តំណែងដល់អាណត្តិទី៣នៅតែកំពុងដំណើរការ។ សមាជិកសភាលោក Andy Ogles បានណែនាំដំណោះស្រាយមួយដើម្បីកែប្រែវិសោធនកម្មលើកទី២២ ដោយអនុញ្ញាតឲ្យប្រធានាធិបតីដែលបានបម្រើការ២អាណត្តិមិនជាប់គ្នាអាចបន្តឈរឈ្មោះសម្រាប់ការបោះឆ្នោតនៅអាណត្តិទី៣បាន។ សំណើនេះទទួលបានការគាំទ្រពីក្រុមអភិរក្សមួយចំនួន ប៉ុន្តែប្រឈមមុខនឹងឧបសគ្គផ្នែកនីតិបញ្ញត្តិ ដែលទាមទារសំឡេងភាគច្រើនពីរភាគបីនៅក្នុងសភាទាំងពីរ និងការផ្តល់សច្ចាប័នដោយសំឡេងបីភាគបួននៃរដ្ឋ។ អ្នករិះគន់អះអាងថា ការប៉ុនប៉ងបែបនេះធ្វើឲ្យខូចដល់បទដ្ឋានប្រជាធិបតេយ្យ និងចេតនានៃការកំណត់អាណត្តិប្រធានាធិបតី៕
ដោយ៖ ឈាង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន