ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសបង្កើតបុណ្យជាតិ២ថ្ងៃថែមទៀត តែមិនឲ្យពលរដ្ឋឈប់សម្រាក
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសបង្កើតថ្ងៃបុណ្យជាតិថ្មីចំនួនពីរ ដើម្បីរំលឹកដល់ជ័យជម្នះរបស់អាមេរិកក្នុងសង្គ្រាមលោកលើកទី១ និងសង្គ្រាមលោកលើកទី២ តែទោះជាបែបនេះក្ដី ពលរដ្ឋមិនអាចឈប់សម្រាកបានទេ ពោលគឺនៅធ្វើការដូចថ្ងៃធម្មតាអ៊ីចឹង។ នេះបើយោងតាមការប្រកាសនៅលើបណ្ដាញសង្គម Truth Social របស់លោក ដូណាល់ ត្រាំ នាថ្ងៃអង្គារទី៦ខែឧសភាឆ្នាំ២០២៥។

ថ្ងៃទី៨ខែឧសភា នឹងត្រូវបានទទួលស្គាល់ថាជាទិវាជ័យជម្នះសម្រាប់សង្គ្រាមលោកលើកទី២ ហើយថ្ងៃទី១១ខែវិច្ឆិកា ជាទិវាជ័យជម្នះសម្រាប់សង្គ្រាមលោកលើកទី១។ ទោះបីជាមានការចាត់តាំងទាំងនេះក៏ដោយ លោក ត្រាំ បានបញ្ជាក់ថា អាជីវកម្មនិងប្រតិបត្តិការរបស់រដ្ឋាភិបាលនឹងនៅតែបើកដំណើរការដូចធម្មតានៅថ្ងៃទាំងនោះ ដោយលើកឡើងថា អាមេរិកមានថ្ងៃឈប់សម្រាកច្រើនណាស់រួចទៅហើយ។
មេដឹកនាំអាមេរិក បានសរសេរសារថា៖ «យើងនឹងមិនបិទប្រទេសសម្រាប់ថ្ងៃឈប់សម្រាកដ៏សំខាន់ទាំងពីរនេះទេ – ថ្ងៃទី១១វិច្ឆិកា និង៨ឧសភា សង្គ្រាមលោកលើកទី១ និងសង្រ្គាមលោកលើកទីពីរ ពីព្រោះយើងមានថ្ងៃឈប់សម្រាកច្រើនពេកនៅអាមេរិក មិនមានថ្ងៃគ្រប់គ្រាន់សេសសល់ទេនៅក្នុងមួយឆ្នាំៗ»។
លោក ត្រាំ បានសង្កត់ធ្ងន់លើតម្រូវការ ដើម្បីគោរពការរួមចំណែករបស់អាមេរិកចំពោះជ័យជម្នះរបស់សម្ព័ន្ធមិត្ត ដោយកត់សម្គាល់ថា ខណៈពេលដែលប្រទេសផ្សេងទៀតប្រារព្ធព្រឹត្តិការណ៍ទាំងនេះ សហរដ្ឋអាមេរិកមិនបានធ្វើវាទេ។ លោកបានអះអាងថា អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចបាននូវជ័យជម្នះ និងសមនឹងទទួលបានការទទួលស្គាល់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន។
លោក ត្រាំ បានរៀបរាប់ថា៖ «ជ័យជម្នះអាចសម្រេចបានដោយសារតែយើង។ បើគ្មានសហរដ្ឋអាមេរិកទេ សង្រ្គាមនឹងត្រូវបានឈ្នះដោយប្រទេសផ្សេងទៀត ហើយពិភពលោកនឹងទៅផ្លាស់ប្ដូរទៅជាផ្សេងខុសពីពេលនេះ»៕
ដោយ៖ ឈាង

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី