ព័ត៌មានអន្ដរជាតិ
មេដឹកនាំពិភពលោក នាំគ្នាបញ្ចេញប្រតិកម្មជុំវិញសង្គ្រាមឥណ្ឌា-ប៉ាគីស្ថាន
នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០៥ ឥណ្ឌាបានធ្វើការវាយប្រហារតាមអាកាស និងបាញ់មីស៊ីល ដែលត្រូវបានគេដាក់ឈ្មោះថាប្រតិបត្តិការ «Sindoor» សំដៅទៅលើទីតាំងសកម្មប្រយុទ្ធចំនួន៩កន្លែងនៅក្នុងប្រទេសប៉ាគីស្ថាន និងតំបន់កាស្មៀរដែលគ្រប់គ្រងដោយប៉ាគីស្ថាន។ ទាំងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres សុទ្ធតែបានអំពាវនាវជាសាធារណៈឲ្យមានការបន្ធូរបន្ថយភាពតានតឹងជាបន្ទាន់។

លោក ដូណាល់ ត្រាំ បានថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅសេតវិមាន ដោយបានហៅជម្លោះដែលកំពុងកើនឡើងរវាងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរទាំងពីរថា «ជាការអាម៉ាស់» ហើយបានសង្កត់ធ្ងន់លើតម្រូវការសំខាន់សម្រាប់ភាពអត់ធ្មត់នាពេលនេះ។
លោក ត្រាំ បាននិយាយថា៖ «អ្វីដែលកំពុងកើតឡើងរវាងឥណ្ឌា និងប៉ាគីស្ថានគឺជាការអាម៉ាស់មួយ។ យើងទើបតែបានឮអំពីវា។ ពួកគេបានប្រយុទ្ធគ្នាជាយូរណាស់មកហើយ។ ខ្ញុំគ្រាន់តែសង្ឃឹមថាវានឹងបញ្ចប់យ៉ាងឆាប់រហ័ស»។
ចំណែកឯរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏បានឲ្យដឹងនៅលើបណ្ដាញសង្គម X ផងដែរថា លោកកំពុង«តាមដានស្ថានការណ៍រវាងឥណ្ឌា និងប៉ាគីស្ថានយ៉ាងដិតដល់» ខណៈពេលដែលបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នឹងបន្តចូលរួមជាមួយភាគីជម្លោះទាំងពីរ ដើម្បីឆ្ពោះទៅរក «ដំណោះស្រាយសន្តិភាព»។
ដោយឡែក អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានចេញសេចក្តីអំពាវនាវជាបន្ទាន់មួយឲ្យរក្សាភាពស្ងប់ស្ងាត់ ដោយសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាស និងសកម្មភាពសងសឹក។
លោក Stéphane Dujarric អ្នកនាំពាក្យរបស់ប្រធានអង្គការសហប្រជាជាតិ បាននិយាយថា៖ «លោកអគ្គលេខាធិការមានការភ័យព្រួយយ៉ាងខ្លាំងចំពោះការកើនឡើងផ្នែកយោធារវាងឥណ្ឌា និងប៉ាគីស្ថាន។ គាត់ជំរុញឲ្យភាគីទាំងពីរធ្វើសកម្មភាពដោយអត់ធ្មត់បំផុត និងជៀសវាងការបង្កហេតុបន្ថែមទៀត»។
លោក Guterres បានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអរិភាព និងបានលើកទឹកចិត្តប្រទេសទាំងពីរឲ្យដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការទូត និងការគោរពច្បាប់អន្តរជាតិ។ លោកក៏បានផ្តល់ការគាំទ្រពីអង្គការសហប្រជាជាតិ ក្នុងការសម្របសម្រួលកិច្ចសន្ទនាប្រសិនបើមានការស្នើសុំ។

ប្រតិកម្មពីមេដឹកនាំពិភពលោកផ្សេងៗទៀត៖
- ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានជំរុញឲ្យភាគីទាំងពីរ កាត់បន្ថយភាពតានតឹង។
- រុស្ស៊ី និងចក្រភពអង់គ្លេស៖ ប្រទេសទាំងពីរបានចេញសេចក្តីណែនាំអំពីការធ្វើដំណើរ ដោយព្រមានពលរដ្ឋរបស់ពួកគេប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថាន បន្ទាប់ពីការវាយប្រហារនៅក្រុង Pahalgam តំបន់ Jammu និងតំបន់កាស្មៀរ។
- អ៊ីរ៉ង់៖ ទីក្រុងតេហេរ៉ង់បានផ្តល់ដំណោះស្រាយសម្រុះសម្រួល សំដៅកាត់បន្ថយភាពតានតឹងរវាងប៉ាគីស្ថាន និងឥណ្ឌា។
- បង់ក្លាដែស និងអេមីរ៉ាត់អារ៉ាប់រួម៖ ប្រទេសទាំងពីរបានបង្ហាញការគាំទ្រចំពោះការចរចាសន្តិភាព៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
នយោបាយ៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង


