Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិអាមេរិក បញ្ជាឲ្យ​កាត់បន្ថយ​នាយឧត្តមសេនីយ៍ផ្កាយ​៤ ចំនួន ២០%

បានផុស

នៅ

នៅក្នុងការរៀបចំរចនាសម្ព័ន្ធ​យោធាអាមេរិកឡើងវិញ រដ្ឋមន្ត្រីការពារជាតិលោក Pete Hegseth កាល​ពី​ថ្ងៃ​ចន្ទ​ទី​៥​ខែ​ឧសភា​បានបញ្ជា​ឲ្យ​កាត់បន្ថយ ២០​% នៃចំនួន​នាយឧត្តមសេនីយ៍ និងនាយឧត្តមនាវី​​​ផ្កាយបួន​នៅទូទាំងកងកម្លាំងសកម្ម និងឆ្មាំជាតិ។

លោក Pete Hegseth (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ថែម​ពី​ការ​កាត់​បន្ថយ​ចំនួន​​នាយឧត្តមសេនីយ៍​ផ្កាយបួន លោក Hegseth ក៏​បាន​​បញ្ជា​​ឲ្យ​​កាត់បន្ថយ ១០​% នៃ​ចំនួន​មន្ត្រី​​ថ្នាក់​​ឧត្តមសេនីយ៍​​ផ្កាយ​មួយ​រហូត​ដល់​ផ្កាយ​បី​ផង​ដែរ។ គំនិតផ្តួចផ្តើមនេះ ត្រូវបានគេដាក់ឈ្មោះថា «Less Generals More GIs (ឧត្តមសេនីយ៍​តិច កូន​ទាហាន​ច្រើន)» មានគោលបំណងសម្រួលភាពជាអ្នកដឹកនាំយោធា និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការ។

លោក Hegseth បានសង្កត់ធ្ងន់ថា សមាមាត្របច្ចុប្បន្ននៃ​​ឧត្តមសេនីយ​និង​កូន​ទាហាន​គឺមិនស្មើ​គ្នា​ទេ ដោយលើកឡើងថា កាល​អំឡុងសង្គ្រាមលោកលើកទី​២ ​នាយ​ឧត្តមសេនីយ៍ម្នាក់គ្រប់​គ្រង​កងទ័ពចំនួន ៦ ០០០​នាក់ បើប្រៀបធៀបទៅនឹងសមាមាត្រនាពេលបច្ចុប្បន្ននេះគឺ នាយ​ឧត្ដមសេនីយ​ម្នាក់​មាន​កូន​ចៅ​តែ​ ១ ៤០០​នាក់​ប៉ុណ្ណោះ។ លោក​បាន​បញ្ជាក់​ថា កំណែទម្រង់​នេះ​មិន​មែន​ជា​ការ​ដាក់​​ទោសទណ្ឌ​ទេ ប៉ុន្តែ​មាន​គោលបំណង​លុប​បំបាត់​រចនាសម្ព័ន្ធ​​ដែល​មិន​ចាំបាច់ និង​បង្វែរ​ធនធាន​ទៅ​កងកម្លាំង​ជួរមុខ​វិញ។

ក្រសួងការពារជាតិ មិនបានបញ្ជាក់ពីពេលវេលាសម្រាប់ការអនុវត្តការកាត់បន្ថយទាំងនេះ​ឡើយ ប៉ុន្តែបានបង្ហាញថាដំណើរការនេះនឹងត្រូវបានអនុវត្តយ៉ាង​ឆាប់​រហ័ស។

សូម​បញ្ជាក់​ថា នាយ​ឧត្តមសេនីយ៍ផ្កាយបួនសកម្ម​របស់​​យោធា​អាមេរិក​ មាន​ជិត ៤០​នាក់​ ដូច​ជា ប្រធានអគ្គសេនាធិការចម្រុះ អគ្គសេនាធិការកងទ័ព ប្រធានប្រតិបត្តិការកងទ័ពជើងទឹក និងប្រធានបុគ្គលិកនៃកងទ័ពអាកាស ព្រមទាំងប្រមុខ​បញ្ជាការអាហ្វ្រិកអាមេរិក បញ្ជាការអឺរ៉ុបអាមេរិក និងកងកម្លាំងសហរដ្ឋអាមេរិកកូរ៉េ។

ចាប់តាំងពីការវិលត្រឡប់មកសេតវិមានវិញក្នុងខែមករា​ឆ្នាំ​២០២៥ រដ្ឋបាល​លោក ដូណាល់ ត្រាំ បានបណ្តេញមេដឹកនាំយោធាកំពូលៗជាច្រើននាក់​រួច​មក​ហើយ ដូច​ជា ប្រធានអគ្គសេនាធិការចម្រុះលោក Charles Q Brown និងមេទ័ពជើងទឹក​លោកស្រី Lisa Franchetti ជា​ដើម៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ វិនាទី មុន

ក្រសួងការងារ បើកពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេល២ថ្ងៃ ជាមួយនឹងឱកាសការងារជាង ៥ ៤០០កន្លែង

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រសួងអប់រំ ប្រកាសដល់សិស្ស និស្សិត អំពីការប្រកួតផលិតវីដេអូអប់រំ ស្តីពីផលប៉ះពាល់នៃបារីអេឡិចត្រូនិក

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋរកចំណូល​បានជាង​១,២៥ពាន់លានដុល្លារក្នុងត្រីមាសទី១

សេចក្ដីជូនដំណឹង១១ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ ផ្ញើសារអបអរសាទរសម្ដេចតេជោ ហ៊ុន សែន ដែលទទួលបានគ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតពីទីម័រឡេស្តេ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

រុស្ស៊ី ចាប់ផ្តើមប្រារព្ធទិវាជ័យជម្នះ ក្រោមការគំរាមកំហែងផ្នែកសន្តិសុខពី អ៊ុយក្រែន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកនាំពាក្យ៖ សមយុទ្ធនាគមាសឆ្នាំនេះ ធំជាងមុន សព្វាវុធទំនើបជាងមុន ប្រើAI តែមិនដើម្បីគំរាមប្រទេសណាឡើយ

សន្តិសុខសង្គម២៤ ម៉ោង មុន

ឃុំខ្លួនបុរសម្នាក់ ក្រោយដឹកឈើខុសច្បាប់ នៅខេត្តមណ្ឌលគិរី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កងទ័ពនិងប៉ូលិសមីយ៉ាន់ម៉ារត់ភៀសខ្លួនទៅថៃដោយសារការវាយប្រហាររបស់កងទ័ពរំដោះជាតិការ៉ែន

Sokha Hotels

ព័ត៌មានពេញនិយម