ព័ត៌មានអន្ដរជាតិ
ទំនប់ទឹកក្នុងខេត្តភាគឦសានថៃជួបវិបត្តិគ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី០៧ខែឧសភានេះ ខេត្តភាគឦសានប្រទេសថៃ Nakhon Ratchasima ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរបណ្ដាលឲ្យទំនប់ Lam Takhong ស្ទើរតែរីងស្ងួតអស់ ដែលជាស្ថានភាពដ៏អាក្រក់បំផុតក្នុងរយៈពេល២០ឆ្នាំ។

កម្ពស់ទឹករបស់ទំនប់ Lam Takhong ក្នុងស្រុក Sikhiu ខេត្ត Nakhon Ratchasima ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះមកត្រឹម៩% នៃសមត្ថភាពរបស់វាដែលត្រូវបានចាត់ថ្នាក់ថាខ្វះខាតទឹកខ្លាំងបំផុត។ ការវាយតម្លៃស្ថានភាពទឹកបច្ចុប្បន្ន បានបង្ហាញពីទិដ្ឋភាពគួរឱ្យព្រួយបារម្ភ ដោយកម្រិតទឹកបានធ្លាក់ចុះយ៉ាងខ្លាំងធ្វើឲ្យផុសចេញនូវរបារខ្សាច់។
លើសពីនេះទិដ្ឋភាពដ៏គួរឱ្យចាប់អារម្មណ៍មួយក៏បានលេចចេញមកដោយសំណល់សំណង់ផ្ទះចាស់ៗដែលលិចទឹកអស់រយៈពេលជាង៥០ ឆ្នាំមកហើយ ឥឡូវនេះអាចមើលឃើញពីលើខ្សែទឹក។
គួរបញ្ជាក់ថា ទំនប់ Lam Takhong មានសមត្ថភាពស្តុកទឹកសរុប៣១៤លានម៉ែត្រគូប។ បច្ចុប្បន្ននេះ ទឹកប្រើប្រាស់បានត្រឹមតែ ២៦.៨៨ លានម៉ែត្រគូបប៉ុណ្ណោះ ដែលនៅសល់ត្រឹមតែ ៩% នៃសមត្ថភាពពីមុនរបស់វា។ នេះជាគ្រោះរាំងស្ងួតធ្ងន់ធ្ងរបំផុតទីបី ចាប់តាំងពីទំនប់នេះបានចាប់ផ្តើមដំណើរការនៅឆ្នាំ ១៩៦៩បន្ទាប់ពីមានវិបត្តិស្រដៀងគ្នាក្នុងឆ្នាំ ២០០៥ និង១៩៩៣៕





អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


