Connect with us

ព័ត៌មានអន្ដរជាតិ

ចិនសងសឹក ដោយដំឡើងពន្ធលើអាមេរិក ដល់ ១២៥ ភាគរយ

បានផុស

នៅ

រដ្ឋាភិបាល​ចិន​​នៅថ្ងៃសុក្រនេះ បានដំឡើង​ពន្ធលើ​​ទំនិញ​នាំចូលពីសហរដ្ឋអាមេរិកដល់ ១២៥ ភាគរយ ដើម្បីជាការសងសឹក​ទៅនឹង​ការសម្រេចចិត្តរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែល​ដំឡើងពន្ធ​​លើគ្រប់មុខទំនិញចិនសរុប​ដល់ទៅ ១៤៥ ភាគរយ ​ដោយ​ធ្វើឱ្យ​សង្រ្គាមពាណិជ្ជកម្មកាន់តែតានតឹងទៅៗ។ នេះបើតាម​ការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងហិរញ្ញវត្ថុចិន បាននិយាយ​ក្នុងសេចក្តីថ្លែងការណ៍​យ៉ាងដូច្នេះថា៖ «ការដាក់ពន្ធដែលខ្ពស់មិនធម្មតារបស់សហរដ្ឋ​អាមេរិក​​​លើប្រទេសចិន បានបំពានយ៉ាងធ្ងន់ធ្ងរដល់ច្បាប់ពាណិជ្ជកម្មអន្តរជាតិ និងសេដ្ឋកិច្ច ច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ ហើយជាការសម្លុត និងការបង្ខិតបង្ខំដោយឯកតោភាគីទាំងស្រុង»។

​ជុំវិញ​ការប្រកាសពន្ធសងសឹកដដែល​​​ គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សារដ្ឋចិន ​បាន​និយាយក្នុងសេចក្ដីថ្លែងការណ៍ថា ចិន​នឹង​ឈប់​អើពើ​លើ​ការ​ដំឡើងពន្ធបន្ថែមទៀត​ពីសហរដ្ឋអាមេរិក​ ទោះបីជា​អាមេរិក​បន្ត​ «ល្បែង» ពន្ធរបស់​ខ្លួន​ក៏ដោយ​។ ​

គណៈកម្មាការដដែល​បាន​បន្ត​ថា នៅអត្រាពន្ធបច្ចុប្បន្ន ធ្វើឱ្យ​ទំនិញអាមេរិកដែលនាំចេញទៅប្រទេសចិនគ្មានលទ្ធភាពទីផ្សាររួចទៅហើយ​។ ស្ថាប័នដដែល​បានបន្ថែមថា៖ «បើទោះបីជាសហរដ្ឋអាមេរិកដំឡើងពន្ធបន្ថែមទៀតដល់កម្រិតកាន់តែខ្ពស់ក៏ដោយ វាក៏នឹងគ្មានន័យខាងសេដ្ឋកិច្ចដែរ ហើយទីបំផុតនឹងក្លាយជារឿងគួរឱ្យអស់សំណើចនៅក្នុងប្រវត្តិសាស្រ្តនៃសេដ្ឋកិច្ចពិភពលោក»។

យ៉ាងណាមិញ គណៈកម្មការបន្តថា៖ «ប្រសិនបើសហរដ្ឋអាមេរិកទទូច​បន្តធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់​ចិន នោះ​ចិននឹងដាក់ចេញនូវវិធានការណ៍តបតវិញយ៉ាងម៉ឺងម៉ាត់ និង​រហូតដល់ទីបញ្ចប់»។

ចំណែកឯប្រធានាធិបតីចិន​ឯណោះវិញ ​បាន​ថ្លែងនៅពេល​ជួបជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក​ Pedro Sanchez នៅទីក្រុងប៉េកាំង នាថ្ងៃសុក្រនេះថា​ ពន្ធគយរបស់សហរដ្ឋអាមេរិក ប្រឆាំងនឹង «ច្បាប់សេដ្ឋកិច្ចជាមូលដ្ឋាន និងសុភវិនិច្ឆ័យ» ហើយ «គ្មានអ្នកឈ្នះក្នុងសង្រ្គាមពន្ធគយនោះទេ»។

លោកបានអំពាវនាវឱ្យប្រទេសចិន និងសហភាពអឺរ៉ុបរួមគ្នាប្រឆាំងនឹងការគំរាមកំហែងឯកតោភាគីរបស់សហរដ្ឋអាមេរិក​។

ការវិវត្តចុងក្រោយ​នេះ បង្ហាញពីការឆ្លើយទៅវិញទៅមក​រវាង​គូជម្លោះពាណិជ្ជកម្មទាំង២ ដោយ​ចិន​ដំឡើងពីអត្រាចាស់ត្រឹម ៨២ ភាគរយ​ កាលពីប៉ុន្មានថ្ងៃមុន​។ ការដំឡើងដល់ ១២៥ ភាគរយ លើទំនិញអាមេរិក​ គឺជាការឆ្លើយតបទៅនឹង​ការដំឡើងពន្ធរបស់រដ្ឋបាល ត្រាំ លើ​ចិន​ ប្រមាណ ១២៥ ភាគរយ ពីលើអត្រាដែលមានស្រាប់ ២០ ភាគរយ ​ដែលធ្វើឱ្យ​ពន្ធសរុប​លើទំនិញ​ចិន​នាំចេញទៅអាមេរិក កើន​ដល់ ១៤៥ ភាគរយ។ នេះបើតាម​ការបញ្ជាក់របស់សេតវិមានកាលពីម្សិលមិញ ខណៈ ត្រាំ និយាយថា លោកសង្ឈឹមថាលោក​នឹងសម្រេចបានកិច្ចព្រមព្រៀងជាមួយ​លោក ស៊ី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងការងារ ប្រារព្ធទិវាពិភពលោកដើម្បីសុវត្ថិភាព និងសុខភាពការងារ​នៅ​ខេត្តព្រះសីហនុ

ព័ត៌មានជាតិ១ ម៉ោង មុន

តុលាការកំពូល កម្ពុជា-ឡាវ ចាប់ដៃគ្នាចែករំលែកព័ត៌មានការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ ជួញដូរមនុស្ស គ្រឿងញៀនឆ្លងដែន

សន្តិសុខសង្គម១ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​ល្បួង​រំលោភ​នារី​ម្នាក់​បាន​សម្រេច​ ហើយ​លួច​ថត​រូប​គំរាម​ត្រូវ​អាវុធហត្ថ​ឃាត់​ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

ព័ត៌មានជាតិ៣ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

Sokha Hotels

ព័ត៌មានពេញនិយម