ព័ត៌មានអន្ដរជាតិ
ត្រាំ៖ ការយកកាណាដាមកគ្រប់គ្រង ទំនងនឹងមិនប្រើកម្លាំងយោធាដូចនៅ Greenland ទេ
ក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃអាទិត្យទី៤ខែឧសភាឆ្នាំ២០២៥នៅកម្មវិធី «Meet the Press» របស់ NBC លោក ដូណាល់ ត្រាំ បាននិយាយថា វាមានឱកាសតិចតួចបំផុតដែលអាមេរិកនឹងងាកទៅរកការប្រើប្រាស់កម្លាំងយោធា ដើម្បីដណ្ដើមយកកាណាដាឲ្យក្លាយជារដ្ឋទី៥១របស់អាមេរិក ខុសពីអ្វីដែលលោកធ្លាប់ប៉ុនប៉ងយកដែនកោះ Greenland ពីដាណឺម៉ាកមកគ្រប់គ្រង។

ប្រធានាធិបតីអាមេរិក បានកត់សម្គាល់ថា៖ «ខ្ញុំគិតថា យើងនឹងមិនឈានដល់ចំណុចនោះទេ» ដោយបានផ្តល់យោបល់ថា ការពិភាក្សាការទូត និងសេដ្ឋកិច្ចនឹងជាមធ្យោបាយចម្បងសម្រាប់ការពិចារណាបែបនេះ។ លោក ត្រាំ បានបន្ថែមថា៖ «រឿងនេះអាចកើតឡើងជាមួយកោះ Greenland។ ខ្ញុំនឹងនិយាយដោយស្មោះត្រង់ យើងត្រូវការវាសម្រាប់សន្តិសុខជាតិ និងអន្តរជាតិ។ ប៉ុន្តែខ្ញុំគិតថា វាមានឱកាសតិចតួចបំផុត ដែលត្រូវធ្វើជាមួយកាណាដា»។
ការអត្ថាធិប្បាយរបស់លោក ត្រាំ ធ្វើឡើងមុនកិច្ចប្រជុំដែលបានគ្រោងទុកជាមួយនាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney នៅសេតវិមានក្នុងពេលឆាប់ៗខាងមុខ។ មេដឹកនាំទាំងពីរត្រូវបានគេរំពឹងថានឹងពិភាក្សាអំពីជម្លោះពាណិជ្ជកម្មដែលកំពុងបន្ត រួមទាំងពន្ធគយថ្មីៗ និងវិធានការសងសឹកដែលបានធ្វើឲ្យទំនាក់ទំនងទ្វេភាគីមានភាពតានតឹង។

លោក Carney បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះគំនិតនៃការកាត់បញ្ចូលកាណាដាជាឧបសម្ព័ន្ធអាមេរិក ដោយអះអាងពីអធិបតេយ្យភាព និងឯករាជ្យភាពរបស់កាណាដា។ លោក Carney បានសង្កត់ធ្ងន់ថា គំនិតដែលចង់ឲ្យកាណាដាក្លាយជារដ្ឋទី៥១ មិនអាចកើតឡើងជាដាច់ខាត។
មតិសាធារណៈនៅប្រទេសកាណាដា ប្រឆាំងយ៉ាងខ្លាំងចំពោះគំនិតនៃការកាត់បញ្ចូលជាឧបសម្ព័ន្ធនេះ។ ការស្ទង់មតិរបស់ Angus Reid នាពេលថ្មីៗនេះ បានបង្ហាញថា ៩០% នៃជនជាតិកាណាដា ប្រឆាំងនឹងគំនិតនៃការចូលរួមជាមួយសហរដ្ឋអាមេរិក ដែលឆ្លុះបញ្ចាំងពីអារម្មណ៍ដ៏រឹងមាំរបស់ពួកគេនៅក្នុងការរក្សានូវអត្តសញ្ញាណជាតិ និងឯករាជ្យភាព៕
ដោយ៖ ឈាង
ចុចអាន៖ លោក ត្រាំ ខលទៅអបអរ និងណាត់ជួបផ្ទាល់ជាមួយមេដឹកនាំថ្មីរបស់កាណាដា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


