ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីវៀតណាម៖ ពន្ធគយបដិការជះផលអវិជ្ជមានដល់សេដ្ឋកិច្ចសកល
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បានថ្លែងទៅកាន់សភានាព្រឹកថ្ងៃចន្ទនេះថា ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោកបានថ្លែងថា ពន្ធគយផ្សេងៗ រួមទាំងពន្ធ ៤៦ ភាគរយ លើទំនិញវៀតណាម កំពុងគំរាមកំហែងដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកល ដោយបន្ថែមថា សេដ្ឋកិច្ចវៀតណាមដែលពឹងផ្អែកលើការនាំចេញ កំពុងប្រឈមមុខនឹង «ស្ថានភាពលំបាក និងស្មុគស្មាញ»។
យ៉ាងណាមិញ លោក ឈិញ បានគូសបញ្ជាក់ថា ប្រទេសវៀតណាមមានវឌ្ឍនភាពល្អ ក្នុងការចរចាជាមួយរដ្ឋបាល ត្រាំ ជុំវិញពន្ធគយ ដែលត្រូវបានពន្យារពេលអនុវត្តជាសកលរហូតដល់ដើមខែកក្កដា។ លោកបន្តយ៉ាងដូច្នេះថា៖ «យើងបានរក្សាភាពស្ងប់ស្ងាត់ និងអង់អាច ហើយបានចាត់វិធានការសមស្របមួយចំនួន។ វៀតណាមគឺជាប្រទេសដំបូងគេដែលអាមេរិកបានយល់ព្រមធ្វើការចរចាពន្ធជាមួយ»។

គួរគូសបញ្ជាក់ថា បច្ចុប្បន្នវៀតណាម និងអាមេរិកកំពុងស្ថិតក្នុងដំណាក់កាលចរចាពន្ធ ដោយពុំទាន់មានការសម្រេចជាផ្លូវការណាមួយធ្វើឡើងនៅឡើយទេ។ កន្លងមក ដើម្បីជាផ្នែកមួយនៃការចរចា វៀតណាម ដែលមានអតិរេកពាណិជ្ជកម្ម ១២៣,៥ ប៊ីលានដុល្លារជាមួយអាមេរិកកាលពីឆ្នាំមុន បានស្នើទម្លាក់ពន្ធលើទំនិញអាមេរិកដល់សូន្យភាគរយ បង្កើនការនាំចូលទំនិញអាមេរិករួមទាំងឧស្ម័នធម្មជាតិ បង្រ្កាបលើទំនិញមានដើមកំណើតក្រៅវៀតណាម និងបើកផ្លូវដល់អាជីវកម្មអាមេរិកជាដើម។
កាលពីសប្ដាហ៍មុន កាសែតវៀតណាម Viet Nam News បានចុះផ្សាយថា គណៈប្រតិភូវៀតណាមគ្រោងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅថ្ងៃទី ១ ឧសភា ដើម្បីចូលរួមជាមួយទីភ្នាក់ងារពាក់ព័ន្ធរបស់សហរដ្ឋអាមេរិកសម្រាប់ការចរចាពាណិជ្ជកម្មទ្វេភាគី។ មកទល់ពេលនេះ មិនមានការធ្វើបច្ចុប្បន្នភាពណាមួយអំពីដំណើរចរចាចុងក្រោយនេះទេ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


