ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្រ្តីថៃ បង្ហើបពីលទ្ធភាពនៃការចរចាពន្ធ «សម្ងាត់» ជាមួយអាមេរិក
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ បានបង្ហើបថា ការចរចាសម្ងាត់ជាមួយសហរដ្ឋអាមេរិក គឺជាលទ្ធភាពដែលអាចធ្វើទៅបានមួយ អំពីបញ្ហាពន្ធគយបដិការ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។

លោកស្រី ផែថងថាន បាននិយាយថា រដ្ឋាភិបាលថៃកំពុងធ្វើការពិភាក្សាក្រៅផ្លូវការជាមួយតំណាងពាណិជ្ជកម្មអាមេរិក ដើម្បីមើលពីអ្វីដែលអាមេរិកចង់បានពីប្រទេសថៃ។
លោកស្រីថ្លែងក្នុងកម្មវិធីទូរទស្សន៍ថ្មី «ពង្រឹងអំណាចប្រជាជនថៃជាមួយនាយករដ្ឋមន្រ្តី ផែថងថាន» កាលពីថ្ងៃអាទិត្យថា៖ «យើងកំពុងព្យាយាមកែតម្រូវដើម្បីធានាថា ការពិភាក្សាផ្តល់លទ្ធផលឈ្នះ-ឈ្នះ»។ កម្មវិធីទូរទស្សន៍នោះ មានគោលបំណងបង្ហាញអំពីសកម្មភាពថ្មីៗ និងផែនការអនាគតរបស់រដ្ឋាភិបាល។
លោកស្រី ផែថងថាន បានលើកឡើងថា បញ្ហាមួយចំនួនក្នុងកិច្ចពិភាក្សាជាមួយអាមេរិក មិនអាចបង្ហាញជាសាធារណៈបានទេ។ លោកស្រីបាននិយាយយ៉ាងដូច្នេះថា៖ «វាទំនងជាកិច្ចព្រមព្រៀងឯកជនមួយ ហើយយើងកំពុងពិភាក្សាលម្អិតអំពីអ្វីដែលវាអាចសម្រេចបាន និងរបៀបដែលវាអាចបត់បែនបាន»។
យ៉ាងណាមិញ លោកស្រីបន្ថែមយ៉ាងដូច្នេះថា៖ «កិច្ចសហការសម្ងាត់ណាមួយ មិនអាចត្រូវបានបង្ហាញឱ្យដឹងបានទេ ខណៈប្រទេសផ្សេងទៀតដែលកំពុងពិភាក្សាជាមួយសហរដ្ឋអាមេរិកនឹងដឹង ហើយការប្រៀបធៀបនឹងមាន ហើយភាពចលាចលនឹងកើតឡើងទៅតាមនោះដែរ»។

នាយករដ្ឋមន្រ្តីថៃដដែល បានអះអាងថា៖ «គ្រប់ប្រទេសក្នុងកិច្ចចរចាទ្វេភាគីជាមួយសហរដ្ឋអាមេរិក រួមទាំងថៃ កំពុងតែព្យាយាមចរចាសម្ងាត់ជាមួយសហរដ្ឋអាមេរិក ហើយនេះមិនមែនជារឿងអាក្រក់នោះទេ។ ប្រទេសមួយៗក៏ធ្វើបែបនេះដែរ គ្រាន់តែពួកគេមិននិយាយអំពីវាខ្លាំងៗ»។ លោកស្រីគូសបញ្ជាក់ថា ការចរចារវាងថៃ ដែលរងពន្ធ ៣៦ ភាគរយ នឹងមិនប្រញាប់ប្រញាល់ទេ ពោលគឺធ្វើឡើងក្នុងរយៈពេល ៩០ ថ្ងៃ ដែលអាមេរិកពន្យារពេលអនុវត្តពន្ធគយបដិការរហូតដល់ដើមខែកក្កដា។
គួររំឭកថា រដ្ឋាភិបាលថៃបានពន្យារពេលចរចាជាមួយសហរដ្ឋអាមេរិកជុំវិញបញ្ហាពន្ធ បន្ទាប់ពីមន្ត្រីថៃនៅអាមេរិកបានជូនដំណឹងដល់លោកស្រី ផែថងថាន ឱ្យមន្រ្តីថៃពិនិត្យមើលបញ្ហាជាក់លាក់មួយចំនួនដែលនឹងលើកឡើងក្នុងការចរចា។
គ្មានការរាយការណ៍ណាមួយ បង្ហាញថាបញ្ហាទាំងនោះមានអ្វីខ្លះនោះទេ។ ប៉ុន្តែកន្លងមក ក្រៅពីបញ្ហាអតុល្យភាពពាណិជ្ជកម្ម ការចាប់ខ្លួនសាស្ត្រាចារ្យជនជាតិអាមេរិកម្នាក់ឈ្មោះ Paul Chambers ពីបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រថៃ គឺជាឧបសគ្គមួយដែលធ្វើឱ្យការចរចាទ្វេភាគីត្រូវជាប់គាំង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


