ចរាចរណ៍
កម្មការរិនីម្នាក់បាត់បង់ជីវិត ខណៈជាង៤០នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ
កម្មការរិនីរោងចក្រម្នាក់ ក្នុងចំណោមកម្មករកម្មការរិនីរោងចក្រ ៤២នាក់ ដែលរួមដំណើរលើរថយន្ដដឹកកម្មករក្នុងពេលទៅបំពេញការងារ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដម៉ាក FORD ខណៈ៥នាក់របួសធ្ងន់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតកម្មការរនីរោងចក្រនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ដម៉ាក HYUNDAI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ 3B-4649 ដឹកកម្មករសរុប៤២នាក់ ជាមួយរថយន្ដម៉ាក FORD ដែលធ្វើដំណើរស្របទិសគ្នា។

តាមរបាយការណ៍ មុនពេលកើតហេតុ រថយន្ដដឹកកម្មករបើកបរស្របទិសគ្នាជាមួយរថយន្ដម៉ាក FORD ចៃដន្យរថយន្ត FORD បានបត់ឆ្វេងដៃឆ្លងផ្លូវ បណ្ដាលឲ្យជួបគ្រោះថ្នាក់តែម្ដង ហើយរថយន្តដឹកកម្មករក៏រេចង្កូតគេចទៅបុកដើមឈើបណ្ដាលឲ្យមានរបួសធ្ងន់៥នាក់ និងស្រាល ៣៦នាក់ និងស្លាប់ម្នាក់ ស្រី ។
ក្រោយហេតុការណ៍សមត្ថកិច្ចនគរបាលបានបញ្ជូនកម្មករកម្មការិនី ដែលរងរបួសទៅសង្រ្គោះព្យាបាលបន្ទាន់នៅមន្ទីរពេទ្យ និងបានចំណាត់ការនីតិវិធីបន្ដ៕






-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង ago
ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន