ព័ត៌មានជាតិ
សម្តេចធិបតី៖ ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករសម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជា
អញ្ជើញជាអធិបតីភាពសម្ពោធផ្លូវជាតិ ៣ខ្សែតម្លៃ ១៨៨ លានដុល្លារ នៅថ្ងៃទី ២៩ ខែមេសានេះ នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករសម្លាប់មនុស្សច្រើនជាងគេនៅកម្ពុជាប៉ុន្មានឆ្នាំនេះ ក្រោយពីសង្គ្រាម។

ជាមួយគ្នានេះ សម្តេចធិបតី អំពាវនាវឱ្យប្រជាពលរដ្ឋប្រើប្រាស់ផ្លូវគោរពច្បាប់ចរាចរណ៍ និងស្នើឱម្ចាស់សត្វពាហនៈដូចជា គោ ក្របី និងឆ្កែជាដើម គ្រប់គ្រងឱ្យបានត្រឹមត្រូវ។ សម្តេចថ្លែងថា៖«ល្បឿនប្រើប្រាស់កុំលឿនពេក ជាពិសេស ម៉ូតូរថយន្តនៅកន្លែងភូមិ ព្រោះប្រជាពលរដ្ឋឆ្លងកាត់។ គ្រោះថ្នាក់ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាឃាតករសម្លាប់មនុស្សច្រើនជាងនៅកម្ពុជាប៉ុន្មានឆ្នាំនេះ ក្រោយពីសង្គ្រាម»។
សម្តេចធិបតី បន្ថែមថា កាលពីមុន កម្ពុជាមានសង្គ្រាម មានកាំភ្លើង បាញ់គ្នាបង្កឱ្យមានមនុស្សស្លាប់ច្រើន ប៉ុន្តែបច្ចុប្បន្ននេះ គ្រោះថ្នាក់ចរាចរណ៍ដែលជាឃាតករលាក់មុខ បានសម្លាប់មនុស្សច្រើនជាងគេក្នុងមួយឆ្នាំៗ។ សម្តេចថា៖«កាលមុនវៃគ្នាមានគ្រាប់កាំភ្លើង បាញ់គ្នាចប់សង្គ្រាមមានគ្រាប់មីន សម្លាប់ច្រើននាក់ តែគ្រោះថ្នាក់ចរាចរណ៍ច្រើនជាង»។
ជាមួយគ្នានេះ សម្តេចធិបតី ស្នើឱ្យពលរដ្ឋចូលរួមប្រើប្រាស់ផ្លូវឱ្យបានត្រឹមត្រូវ និងចូលរួមថែរក្សាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើង ផ្លូវដែក ផ្លូវថ្នល់ ទាំងអស់គ្នា។ សម្តេចធិបតីសង្កត់ធ្ងន់ថា៖«កុំឱ្យផ្លូវកាន់តែរលងគ្រោះថ្នាក់កាន់តែច្រើន ទាំងការជិះ ការធ្វើដំណើរ ទាំងអ្នកបើកបររថយន្ត ទាំងអ្នកជិះម៉ូតូ និងអ្នករត់កាត់ផ្លូវ គោរពច្បាប់»។

គួរជម្រាបថា ក្នុងឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានចំនួន ២ ៨៤៤ លើក ដែលបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩នាក់ ដែលចំនួនគ្រោះថ្នាក់ចររាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមរបាយការណ៍ប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ចូន៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១១ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


