Connect with us

ចរាចរណ៍

រថយន្តធុនធំ ០១ គ្រឿង បើកទាក់ខ្សែភ្លើង បាក់បង្គោលភ្លើង ០៨ ដើម សង្កត់រថយន្ត ០២ គ្រឿង

បានផុស

នៅ

រថយន្ត​ធុន​ធំ ០១ គ្រឿង បើក​លឿន​ពេក រេ​ចង្កូត​ទៅ​ទាក់​ខ្សែភ្លើង បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង ០៨ ដើម រួម​ទាំង​សង្កត់​លើ​រថយន្ត ០២ គ្រឿង ផ្សេងទៀត ដែល​គេ​ចត​ចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០២ និង ៣០ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ៣០ ខែ​មេសា ឆ្នាំ ២០២៥ តាម​បណ្ដោយ​ផ្លូវ​ចំហៀង​ស្ថានទូត​រុស្សី សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​សន្តិសុខ​បាន​ឲ្យ​ដឹង​ថា គាត់​ឃើញ​រថយន្ត​ធុន​ធំ ១ គ្រឿង ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1677 បើកបរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​ចំហៀង​ស្ថានទូត​រុស្សី ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​ខាង​លើ​រេ​ចង្កូត បើក​ទៅ​កៀក​ជាមួយ​បង្គោល​ភ្លើង ទាក់​ខ្សែ​ភ្លើង បណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​អស់ ០៨ ដើម សង្កត់​រថយន្ត ០២ គ្រឿង ក្នុង​នោះ រថយន្ត ឡិច​ស៊ីស ៣៣០ និង រថយន្ត តូ​យូ​តា ព្រុស រង​ការ​ខូចខាត​យ៉ាង​ដំណំ សំណាងល្អ​មិន​បង្ក​នរណា​រង​របួស។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម