ព័ត៌មានជាតិ
ពន្ធដារដាក់ឱសានវាទដល់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់បញ្ជូនរបាយការណ៍គណនីជនជាតិអាមេរិកទៅអាជ្ញាធរចំណូលផ្ទៃក្នុង ត្រឹមថ្ងៃទី៣០ ខែមិថុនា
គ្រប់គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលមានកាតព្វកិច្ចបញ្ជូនរបាយការណ៍គណនីជនជាតិអាមេរិក ត្រូវបញ្ជូនរបាយការណ៍ឱ្យទទួលបានលទ្ធផលមានទម្រង់ត្រឹមត្រូវ និងគ្មានកំហុស ទៅអាជ្ញាធរផ្ទៃក្នុងអាមេរិកឱ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត។

តាមរយៈសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ ចុះនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា យោងតាមប្រកាសលេខ ១៤៥៩ សហវ.ប្រក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការអនុវត្ត កិច្ចព្រមព្រៀង FATCA គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់តម្រូវឱ្យបញ្ជូនរបាយការណ៍គណនីជនជាតិអាមេរិកដែលត្រូវរាយការណ៍ សម្រាប់ឆ្នាំប្រតិទិន២០២៤ ទៅអាជ្ញាធរចំណូលផ្ទៃក្នុងសហរដ្ឋអាមេរិក (U.S. Internal Revenue Service IRS)។
ក្នុងនោះ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ ត្រូវពិនិត្យ និងផ្ទៀងផ្ទាត់របាយការណ៍ U.S. Reportable Accounts នេះ តាមទម្រង់ និងបទដ្ឋានរបស់ IRS ឱ្យបានត្រឹមត្រូវមុននឹងបញ្ជូនរបាយការណ៍ទៅក្នុងប្រព័ន្ធបញ្ជូនរបាយការណ៍ IDES Gateway ដោយអគ្គនាយកដ្ឋាន ពន្ធដារនឹងសម្របសម្រួលបញ្ជូនរបាយការណ៍នេះបន្តទៅ IRS។
អគ្គនាយកដ្ឋានពន្ធដារ បានសង្កត់ធ្ងន់ថា «គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែលមានកាតព្វកិច្ចរាយការណ៍ ត្រូវបញ្ជូនរបាយការណ៍ឱ្យទទួលបានលទ្ធផលមានទម្រង់ត្រឹមត្រូវ និងគ្មានកំហុស ឱ្យបានត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ជាកំហិត»។
ក្នុងករណីពុំមានការបញ្ជូនរបាយការណ៍ ឬមានកំហុស និងហួសកាលកំណត់ គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់ដែល ស្ថិតនៅក្រោមកាតព្វកិច្ចរាយការណ៍អនុលោមតាមកិច្ចព្រមព្រៀង FATCA ត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះការពិន័យ ទោសទណ្ឌនានា ដោយអនុលោមតាមកិច្ចព្រមព្រៀង FATCA នេះ មាត្រា២២៥ និងមាត្រា២៣៥ នៃច្បាប់ស្តីពីសារពើពន្ធ ព្រមទាំងត្រូវបន្តបញ្ជូនរបាយការណ៍នេះរហូតទទួលបានលទ្ធផលមានទម្រង់ត្រឹមត្រូវ និងគ្មានកំហុស។

អគ្គនាយកដ្ឋានពន្ធដារ ក៏បញ្ជាក់ដែរថា ធនាគារ សហគ្រាសធានារ៉ាប់រង គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ និងស្ថាប័នប្រហាក់ប្រហែលដទៃទៀត អាចចូលទៅកាន់គេហទំព័រ fatca.gov.kh ដើម្បីទាញ យក HCTA Public Key, IRS Public Key និងទទួលបានព័ត៌មានទាក់ទិននឹងតម្រូវការ FATCA របស់ IRS។
អគ្គនាយកដ្ឋានពន្ធដារ ជឿជាក់យ៉ាងមុតមាំថា គ្រឹះស្ថានហិរញ្ញវត្ថុទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារ នៃសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


