Connect with us

ព័ត៌មានអន្ដរជាតិ

ស្លាប់​៤​នាក់​ក្នុងហេតុការណ៍បើក​​រថយន្ត​បុកមនុស្សនៅរដ្ឋ Illinois សហរដ្ឋអាមេរិក

បានផុស

នៅ

មនុស្ស ៤នាក់ រួមទាំងកុមារម្នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតបានរងរបួស ដោយសាររថយន្តមួយគ្រឿងបើកបុកមនុស្សនៅខាងក្រៅនិងខាងក្នុងអគារជំរំសិក្សាមួយក្នុងរដ្ឋ Illinois សហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន ​BBC នៅថ្ងៃទី២៩ខែមេសានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថយន្តមួយគ្រឿងបានបើកបុកមនុស្សជាច្រើននាក់នៅខាងក្រៅអគារជំរំសិក្សា YNOT After School Camp ក្នុងតំបន់ Chatham កាលពីរសៀលថ្ងៃចន្ទ បន្ទាប់មកបានបន្តបើកចូលបរិវេនអគារនោះ និងបានបុកមនុស្សជាច្រើននាក់នៅខាងក្នុងបន្ថែុមទៀត ដោយជនរងមានអាយុពី ៤ទៅ១៨ឆ្នាំ។ អ្នក​ស្លាប់​បី​នាក់​ត្រូវ​រថយន្ត​បុក​នៅ​ខាង​ក្រៅ​អគារ ចំណែក​​ជន​រង​គ្រោះ​ម្នាក់​ត្រូវ​រថយន្ត​បុក​ចូល​ក្នុង​អគារ។

មនុស្ស​៦​នាក់​ បាន​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​តាម​រថយន្ត​សង្គ្រោះ និង​ឧទ្ធម្ភាគចក្រ ខណៈអ្នកបើកបរមិនមាន​របួសអ្វីទេ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីធ្វើការវាយតម្លៃ។ ប៉ូលិស​មិនទាន់​បញ្ចេញ​អាយុ​អ្នកបើកបរ​នៅឡើយ ហើយ​ការស៊ើបអង្កេត​អំពីមូលហេតុដែលនាំឲ្យមានហេតុការណ៍នេះកំពុង​ដំណើរការនៅឡើយ។

គួរបញ្ជាក់ថាជំរុំ YNOT After School Camp ដំណើរការកម្មវិធីសម្រាប់កុមារ រួមទាំងដំណើរកម្សាន្ត និងសកម្មភាពផ្សេងៗដូចជាការឡើងភ្នំ និងការនេសាទ៕

(រូបភាព៖​ NBC)
(រូបភាព៖ CBS )

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីនគរបាលខេត្តព្រៃវែង ជួយសង្គ្រោះស្ត្រីម្នាក់សម្រាលកូនតាមផ្លូវ នៅគល់ស្ពានអ្នកលឿងបានជោគជ័យ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ត្រាំ៖ «ខ្ញុំមិនមែនគ្រប់គ្រងតែអាមេរិកទេ គឺគ្រប់គ្រងពិភពលោកទាំងមូលតែម្តង» 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ហ្សេលេនស្គី ថា បទឈប់បាញ់៣ថ្ងៃដែលប្រកាសដោយពូទីន គ្រាន់ជាឧបាយកលប៉ុណ្ណោះ!

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

យន្តហោះ​ចម្បាំង​តម្លៃ​៦០​លាន​ដុល្លាររបស់​អាមេរិក រមៀល​ធ្លាក់​ពី​លើ​នាវា​ចូល​សមុទ្រ​ក្រហម

នយោបាយ៧ ម៉ោង មុន

សម្តេចតេជោ អញ្ជើញទៅចូលរួមទិវាបង្រួបបង្រួមជាតិវៀតណាម និងជួបពិភាក្សាការងារជាមួយមេដឹកនាំកំពូលៗវៀតណាម

Sokha Hotels

ព័ត៌មានពេញនិយម