សន្តិសុខសង្គម
យុវជនម្នាក់ត្រូវខ្សែភ្លើងឆក់ និងស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ
យុវជនម្នាក់ដែលជាកម្មករកាប់ជ្រូកក្នុងសត្តឃាតដ្ឋានជ្រូកមួយកន្លែង បានបាត់បង់់ជីវិតក្រោយត្រូវឆក់ខ្សែភ្លើងនៅកន្លែងធ្វើការ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចទីតាំងសត្វឃាតដ្ឋានជ្រូក ដែលស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ជនរងគ្រោះមានអាយុ ២១ឆ្នាំ ភេទប្រុស ជាកម្មរធ្វើការនៅទីតាំងសត្វឃាតដ្ឋានខាងលើនេះ។

ប្រភពព័ត៌មានពីអ្នកឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះបានមកធ្វើការដូចសព្វមួយដង ខណៈមានការនឿយហត់ក្រោយពីធ្វើជ្រូករួច ជនរងគ្រោះបានមកឈរផ្អែកជាមួយជញ្ជាំងក៏ត្រូវបានភ្លើងឆក់តែម្ដង។ ភ្លាមៗ អ្នកធ្វើការជាមួយគ្នាបានដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។



អត្ថបទ៖ រដ្ឋា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


