Connect with us

ចរាចរណ៍

កម្មការរិនីម្នាក់បាត់បង់ជីវិត ខណៈជាង៤០នាក់​រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ

បានផុស

នៅ

កម្មការរិនីរោងចក្រម្នាក់ ក្នុងចំណោមកម្មករកម្មការរិនីរោងចក្រ ៤២នាក់ ដែលរួមដំណើរលើរថយន្ដដឹកកម្មករក្នុងពេលទៅបំពេញការងារ បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្ដម៉ាក FO​RD ខណៈ៥នាក់របួសធ្ងន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតកម្មការរនីរោងចក្រនេះ បានកើតឡើងកាលពីវេលាម៉ោង៦​និង២០​នាទីព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២​០២៥ នៅលើផ្លូវជា​តិលេខ៤៤ ចន្លោះគីឡូម៉ែត្រលេខ​ ១២៩-១៣០ ស្ថិតនៅភូមិខ្សាច់ពូន សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័​យ ខេត្តកំពង់ស្ពឺ។

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ករណីនេះកើតឡើងរវាងរថយន្ដម៉ាក​ HYU​ND​AI ពណ៌បៃតងខ្ចី ផ្លាកលេខភ្នំពេញ​ 3B-4649​ ដឹ​កកម្មករសរុប៤២នាក់ ជាមួយរថយន្ដម៉ាក FO​RD ដែលធ្វើដំណើរស្របទិសគ្នា។

តាមរបាយការណ៍ មុនពេលកើតហេតុ រថយន្ដដឹកកម្មករបើកបរស្របទិសគ្នាជាមួយរថយន្ដម៉ាក FORD ចៃដន្យ​រថយន្ត​ FO​RD បាន​បត់ឆ្វេង​ដៃឆ្លងផ្លូវ​ បណ្ដាលឲ្យ​ជួបគ្រោះថ្នាក់តែម្ដង​ ហើយរថយន្ត​ដឹកកម្មករ​ក៏រេចង្កូតគេចទៅបុក​ដើមឈើ​បណ្ដាលឲ្យ​មានរបួស​ធ្ងន់៥នាក់​ និង​ស្រាល ៣៦នាក់ និង​​ស្លាប់​ម្នាក់ ​ស្រី​ ។

ក្រោយហេតុ​ការណ៍​​សមត្ថកិច្ច​នគរបាល​បានបញ្ជូនកម្មករ​កម្មការិនី​ ដែលរងរបួស​ទៅ​សង្រ្គោះ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ​ និងបានចំណាត់ការនីតិវិធីបន្ដ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម