ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចររុស្ស៊ី៧នាក់ពុលផ្លែឈើព្រៃនៅខេត្ត Surat Thani ប្រទេសថៃ
អ្នកទេសចររុស្ស៊ី៧នាក់បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានបរិភោគផ្លែឈើព្រៃនៅក្នុងឧទ្យានមួយក្នុងខេត្ត Surat Thani ភាគខាងត្បូងប្រទេសថៃកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមការចេញផ្សាយរបស់កាសែត Bangkok Post កាលពីថ្ងៃទី០៥ខែឧសភា។

បើតាមក្រុមសង្គ្រោះ Bantakhun-Phanom ខេត្ត Surat Thaniបានទទួលដំណឹងនៅម៉ោង ១ៈ៣៣ រសៀលថ្ងៃអាទិត្យ( ម៉ោងក្នុងស្រុក) ថាក្រុមអ្នកទេសចររុស្ស៊ី ៧ នាក់បានធ្លាក់ខ្លួនឈឺនៅក្នុងឧទ្យាន Khao Na Nai Luang Dharma ក្នុងស្រុក Phanom ខេត្ត Surat Thani។ ក្នុងចំណោមអ្នកទេសចរទាំង៧នាក់ មាន ៥ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ក្នុងនោះអ្នកទេសចរបួននាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Phanom ។ ពីរនាក់ក្នុងចំណោមពួកគេមានអាការៈចេញទឹកមាត់ច្រើន ហើយពីរនាក់ទៀតក្អួតខ្លាំង។ អ្នកទេសចរម្នាក់ទៀតត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យBantakhun ដោយឈឺដើមទ្រូង និងក្អួតខ្លាំងពេក។
បើតាមប៉ូលិស ក្រុមអ្នកទេសចរជនជាតិរុស្សីទាំងនេះបានមកដល់តាមរថយន្តជួលពី Khao Lak ខេត្ត Phanngga ។ ក្នុងអំឡុងពេលទៅលេងឧទ្យាន Khao Na Nai Luang Dharma អ្នកទេសចរបានញ៉ាំផ្លែឈើព្រៃដែលគេហៅថា«Phol Sam Klur » ហើយក៏ចាប់ផ្ដើមមានអាការៈឈឺបែបនេះ។ មន្ត្រីសុខាភិបាលក្នុងតំបន់កំពុងពិនិត្យសារធាតុពុលនៅក្នុងខ្លួនរបស់ពួកគេ និងតាមដានសុខភាពយ៉ាងដិតដល់៕


អត្ថបទ៖ ប៊ុន សុភាព
.
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


