ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី៖ មិនថាពលរដ្ឋខ្មែរនៅទីណាទេយើងត្រូវបម្រើឱ្យអស់លទ្ធភាព
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់មន្ត្រីក្រោមឱវាទ ពិសេសអគ្គរាជទូតខ្មែរប្រចាំនៅបរទេសទាំងអស់បន្តបម្រើសេវាជូនដល់ពលរដ្ឋដោយគ្មានការរើសអើង ទោះបីមានពលរដ្ឋខ្មែរខ្លះមិនគាំទ្ររដ្ឋាភិបាលក្ដី។ នេះបើតាមប្រសាសន៍របស់សម្ដេចធិបតីក្នុងពីធីជួបជុំប្រជាពលរដ្ឋខ្មែរជាង១ពាន់៦០០នាក់នៅទីក្រុងតូក្យូប្រទេសជប៉ុន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ។

ថ្លែងក្នុងពិធីនោះសម្ដចធិបតីថាសម្ដេចទើបដឹងថាមានអ្នកមិនគាំទ្ររដ្ឋាភិបាលធ្វើបាតុកម្មប្រឆាំងសម្ដេចតែសម្ដេចពុំមានពេលរវល់នឹងពួកគេទេ ការងារធំគឺការទាញយកប្រយោជន៍ជាតិឱ្យបានខ្ពសល់បំផុតក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចនៅជប៉ុនពេលនេះ។ ជាមួយគ្នានោះសម្ដេចក៏បានណែនាំដល់ឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុនត្រូវធ្វើការបម្រើសេវាជូនពលរដ្ឋខ្មែរគ្រប់រូបដោយគ្មានការរើសអើងផងដែរ។
សម្ដេចថា៖ «មិនថាប្រជាជនខ្មែររស់នៅទៅណាយើងត្រូវតែខិតខំយកចិត្តទុកដាក់បម្រើបងប្អូនឱ្យអស់ពីលទ្ធភាពនេះគឺជាគោលនយោបាយរបស់យើង។ ទោះបីជាបងប្អូនជេរមិនសប្បាយចិត្តរិះគន់វាយប្រហារ ត្រូវការប៉ាស្ព័រត្រូវការពន្យារ(ប៉ាស្ព័រ)បងប្អូនមកពួកយើងនៅតែធ្វើឱ្យដដែល។ បើប្អូនមានទឹកចិត្តចេញទៅវិញក៏ឈប់ជេរ តែបើចង់ជេរក៏ជេរទៀតទៅនេះសម្រាប់បងប្អូន តែសម្រាប់យើងគឺគ្មានការរើសអើងក្នុងការផ្ដល់សេវា»។

គួរឱ្យដឹងផងដែរថាតាមរបាយការណ៍របស់អគ្គរាជទូតខ្មែរប្រចាំប្រទេសជប៉ុនមានពលរដ្ឋខ្មែររស់នៅប្រទេសនេះជាង៣ម៉ឺននាក់។ សម្ដេចធិបតីបានជំរុញលើកទឹកចិត្តដល់ពលរដ្ឋខ្មែរបន្តរក្សានូវអត្តសញ្ញានល្អរបស់កម្ពុជាដើម្បីបង្ហាញដល់បរទេសដែលនេះក៏ជាការរួមចំណែកមួយរបស់ពលរដ្ឋជួយដល់ជាតិមាតុភូមិផងដែរ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៧ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា២ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៦ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា២ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


