Connect with us

នយោបាយ

ទីបំផុត ក្រសួងមហាផ្ទៃ បើកភ្លើងខៀវឱ្យលោក ឯម សុខសុវណ្ណ បង្កើតបក្សថ្មីឈ្មោះ «គណបក្សដើម្បីកម្ពុជា»

បានផុស

នៅ

ទីបំផុត បំណងបង្កើតគណបក្សនយោបាយរបស់លោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ បើកភ្លើងខៀវដោយអនុញ្ញាតឱ្យលោក អាចបង្កើតគណបក្សថ្មីបាន ក្រោយក្រសួងបដិសេធចំនួនពីរលើកមកហើយ ដោយហេតុមានបញ្ហាលើការដាក់ឈ្មោះគណបក្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក ក្រោយការដើរចេញពីគណបក្សយុវជនកម្ពុជារបស់លោក ពេជ្រ ស្រស់ គឺលោក ឯម សុខសុវណ្ណ ធ្លាប់បានដាក់លិខិតមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំបង្កើតគណបក្សថ្មីមួយឈ្មោះ គណបក្សអាយ៉ងខ្មែរ តែដោយសារការដាក់ឈ្មោះបក្ស មិនស្របតាមច្បាប់ ត្រូវបានក្រសួងមហាផ្ទៃ បដិសេធមិនអនុញ្ញាតឱ្យបង្កើតឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក ឯម សុខសុវណ្ណ ក៏បានដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃ ជាថ្មីម្ដងទៀត ដោយដូរឈ្មោះមកជា គណបក្សខ្ញុំបម្រើខ្មែរ តែជាលទ្ធផល ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក៏មិនអនុញ្ញាតឱ្យបង្កើតដែរ។

ទោះបីជាយ៉ាងណា លោក ឯម សុខសុវណ្ណ មិនបានបោះបង់បំណងបង្កើតគណបក្សនយោបាយនេះឡើយ ដោយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក បានដាក់ពាក្យស្នើសុំមកក្រសួងមហាផ្ទៃ ជាលើកទី៣ ដើម្បីសុំបង្កើតគណបក្សថ្មីមួយទៀត ឈ្មោះ «គណកប្សដើម្បីកម្ពុជា»។ ជាការឆ្លើយតប ក្រសួងមហាផ្ទៃ ក៏បានអនុញ្ញាតឱ្យលោក ឯម សុខសុវណ្ណ បង្កើតគណបក្សដើម្បីកម្ពុជានេះ។

លិខិតរបស់លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ បានឱ្យដឹងដូច្នេះថា៖ «ផ្អែកតាមបញ្ញត្តិ មាត្រា៩ នៃច្បាប់ស្តីពីគណបក្សនយោបាយ ក្រសួងមហាផ្ទៃ សម្រេចអនុញ្ញាតឱ្យបង្កើតគណបក្សដើម្បីកម្ពុជា ដែលសរសេរជាអក្សរកាត់ថា “គ.ដ.ក” ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាលនៅផ្ទះលេខ A៥ ផ្លូវបេតុង ភូមិព្រៃល្ង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ»។ ប៉ុន្តែ ក្រសួងមហាផ្ទៃ ស្នើឱ្យតំណាងស្ថាបនិកគណបក្សនេះ ត្រូវរៀបចំនូវសញ្ញាសម្គាល់របស់គណបក្សឡើងវិញ ដោយអនុលោមទៅតាមការកំណត់ក្នុងមាត្រា១១ថ្មី ត្រង់កថាខណ្ឌទី៣ នៃច្បាប់ស្តីពីគណបក្សនយោបាយ រួចហើយត្រូវផ្ញើមកក្រសួងមហាផ្ទៃ ជាកំណត់។

បើតាមលិខិតដដែលនេះ ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីតិបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃបន្ទាប់ពីបានបង្កើតរួចហើយ គណបក្សដើម្បីកម្ពុជា ត្រូវរៀបចំបែបបទ និងបំពេញលក្ខខណ្ឌស្នើសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ឱ្យស្របតាមកថាខណ្ឌទី២ នៃមាត្រា៩ មាត្រា១៨ថ្មី មាត្រា១៩ថ្មី និងមាត្រា២០ នៃច្បាប់ស្តីពីគណបក្សនយោបាយ។

គួរជម្រាបថា ក្រោយការចូលកាន់តំណែងរបស់លោក ស សុខា ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរយៈពេលជាង២ខែមកនេះ មានការស្នើសុំមកក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សនយោបាយថ្មីៗជាបន្តបន្ទាប់។ នៅក្នុងចំណោមគណបក្សថ្មីទាំងនេះ មានតែគណបក្សកម្លាំងជាតិប៉ុណ្ណោះ ដែលត្រូវបានលោកឧបនាយករដ្ឋមន្ត្រី ស សុខា សម្រេចចុះក្នុងបញ្ជីគណបក្សនយោបាយជាផ្លូវការនៅក្រសួងមហាផ្ទៃ ខណៈបក្សផ្សេងទៀតមានបញ្ហាមួយចំនួនក្នុងការស្នើសុំ ដែលតម្រូវឱ្យមានការកែសម្រួល។ គណបក្សកម្លាំងជាតិ ដែលត្រូវបានក្រសួងមហាផ្ទៃ ចុះបញ្ជីជាផ្លូវការ នាពេលថ្មីៗនេះ គឺមានតំណាងស្ថាបនិកដោយលោក ស៊ុន ចន្ធី ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ៩ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ៤៨ នាទីutes មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ៥៣ នាទីutes មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម