អាជីព
ចិញ្ចឹមពស់ចាន់ល្មមលក់ ជាមុខរបរថ្មី កសិករថាមានទីផ្សារល្អអាចរកចំណូលបានច្រើន
កសិករដែលប្រកបរបរចិញ្ចឹមពស់ លោក ម៉េង សារ៉ាត់ បានឲ្យដឹងថា មុខរបរដែលមិនសូវមានអ្នកចាប់អារម្មណ៍មួយនេះ អាចឲ្យលោកមានពេលវេលាធ្វើការងារដើម្បីរកចំណូលបន្ថែម និងមិនពិបាកស្វែងរកទីផ្សារនៅពេលដល់កំណត់លក់។
មិនពិបាករកទីផ្សារគឺដោយសារតែមានតម្រូវការច្រើនពីសំណាក់ឈ្មួញ ខណៈការចិញ្ចឹមសត្វពស់សម្រាប់លក់នៅក្នុងប្រទេសកម្ពុជាមានតិចតួចបំផុត។

ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១២ ខែឧសភានេះ អ្នកចិញ្ចឹមពស់សម្រាប់លក់ លោក ម៉េង សារ៉ាត់បានឲ្យដឹងទៀតថា លោកបានចាប់មុខរបរដែលមិនសូវមានអ្នកចាប់អារម្មណ៍នេះប្រមាណជាពីរឆ្នាំមកហើយ។
លោកថា ចំពោះជំនាញក្នុងការចិញ្ចឹមពស់នេះដែរ គឺលោករៀនពីកសិករវៀតណាម និងពិសោធន៍ជាក់ស្ដែងផ្ទាល់ខ្លួន ហើយភាគច្រើនសត្វពស់ដែលលោកចិញ្ចឹមគឺ ពស់ចាន់ល្មម ដែលជាប្រភេទពស់កម្រ និងមានតម្រូវការខ្ពស់។
កសិករឃុំក្អមសំណ ក្នុងស្រុកលើកដែកជាប់ព្រំដែនវៀតណាមរូបនេះបានបន្ថែមថា ចំពោះពេលវេលានៃការចិញ្ចឹមគឺមានរយៈពេលយូរគួសម ដែលទាមទារឲ្យមានការអត់ធ្មត់ខ្ពស់ ពោលគឺគិតតាំងពីការចាប់ផ្ដើមរហូតដល់ពេលលក់ ត្រូវប្រើពេលប្រហែលមួយឆ្នាំជាងឯណោះ។

លោក សារ៉ាត់បញ្ជាក់យ៉ាងនេះថា ៖«សម្រាប់អាយុកាលដែលយើងចិញ្ចឹមគឺប្រពេលយូរដែរបង ទាល់តែយើងព្យាយាមអត់ធ្មត់ដែរ និយាយរួមទៅដ៏យើងតស៊ូដែរក្នុងការចិញ្ចឹមហ្នឹង គឺចំណាយពេលមួយឆ្នាំតិចតួច»។
លោកថា ទីផ្សារដែលទទួលទិញមានហាងមួយចំនួន និងភោជនីយដ្ឋានជាដើម ហើយប្រែប្រួលទៅតាមការចង់បាន និងតម្រូវការជាក់ស្ដែងក្នុងតម្លៃ គឺប្រាំបីម៉ឺនរៀលក្នុងមួយគីឡូ ទៅតាមសភាពជាក់ស្ដែងនៃទំហំឬទម្ងន់របស់ពស់មួយក្បាលៗ។

លោក ម៉េង សារ៉ាត់បានគូសបញ្ជាក់ថា ចំពោះមុខរបរការចិញ្ចឹមពស់នេះ គឺលោកបានធ្វើការចងក្រងគ្នាជាក្រុម ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ និងរក្សាតម្លៃឲ្យបានល្អ។ លោកបន្តថា ត្បិតតែក្រុមរបស់លោកប្រកបរបរនេះបែបលក្ខណៈគ្រួសារ ក៏ប៉ុន្តែកសិកររូបនេះរំពឹងថា តាមរយៈនៃការខិតខំប្រឹងកន្លងមក របរចិញ្ចឹមពស់ច័ន្ទល្មមនេះនឹងរីកធំធាត់ ហើយក្លាយជាមុខរបរមួយដែលមានការពេញនិយម ដូចនៅប្រទេសជិតខាងដែរ។
បើតាមលោក ម៉េង សារ៉ាត់ របរចិញ្ចឹមពស់នៅកម្ពុជាមិនសូវមានអ្នកចិញ្ចឹមនោះទេ គឺមានតែលោក និងកសិករខ្លះនៅក្នុខេត្តកំពង់ឆ្នាំងតែប៉ុណ្ណោះ ដែលប្រការនេះហើយទើបជំរុញឲ្យលោកចាប់អារម្មណ៍និងសម្រេចចិត្តប្រកបរបរចិញ្ចឹមពស់នេះតែម្ដង។
សូមបញ្ជាក់ថា ពស់ចាន់ល្មមគឺជាប្រភេទពស់កម្រ ហើយពស់ប្រភេទនេះត្រូវបានគេនិយមបរិភោគជាខ្លាំង និងមានតម្លៃថ្លៃនៅតាមហាងអាហារ និងភោជនីយដ្ឋាន។ ដោយឡែកនៅកម្ពុជា ការប្រកបរបរនេះនៅមិនទាន់ជ្រួតជ្រាបចំពោះកសិករនៅឡើយទេ ដែលបញ្ហានេះទាមទារឲ្យមានការសិក្សាស៊ីជម្រៅ ផ្ដល់ប្រឹក្សាបច្ចេកទេស និងការលើកទឹកចិត្តពីស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់កម្រិតជីវភាពដល់កសិករដែលចង់ប្រកបរបរនេះ៕
អត្ថបទ៖ លន់ សេនី

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៧ ម៉ោង ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កាសែតថៃ៖ ឧកញ៉ាកុកអានប្រឈមការចាប់ខ្លួននៅថៃ ក្រោយសមត្ថកិច្ចបង្ក្រាបបទល្មើសអនឡាញ១៩ទីតាំងមានជាប់ពាក់ព័ន្ធ
-
សេដ្ឋកិច្ច១ ថ្ងៃ ago
បណ្តាពាណិជ្ជករថៃបង្វែរទិសនាំចូលទំនិញមកកម្ពុជាតាមផ្លូវទឹក ក្រោយការបិទច្រកទ្វារព្រំដែនគោក