ជំនាញទំនាក់ទំនង៖ និយាយយ៉ាងណាកុំឲ្យចាកប្រធាន
Connect with us
Helistar Cambodia - Helicopter Charter Services

អាជីព

ជំនាញទំនាក់ទំនង៖ និយាយយ៉ាងណាកុំឲ្យចាកប្រធាន

Published

on

និយាយ​ត្រង់ទៅរក​ពាក្យគន្លឹះ​ ឬកុំ​ឲ្យ​ចាកប្រធានគឺ​ ត្រូវនិយាយភ្លាមៗថា តើ​ចង់​មានន័យបែបណា ដោយមិនចាំបាច់ប្រើវិធីបង្វែរ ពង្វៀង ផ្សេងៗទៀត។

ហេតុអ្វី​មនុស្ស​ច្រើននិយាយចាកប្រធាន?

នៅ​ពេល​កំពុង​ព្យាយាមគួរសមឬបង្កើត​បរិយាកាស ជា​រឿង​ធម្មតាទេដែលយើងច្រើន​ចង់​ប្រើ​ភាសា​សិល្បៈ​បន្ថែមសិន ដូចជា​និយាយអំពីអាកាសធាតុ អំពី​ព័ត៌មានក្តៅលើទំព័រមុខ​ រឿងលើហ្វេសប៊ុក។ល។ ទោះយ៉ាងណា​ការនិយាយអំពី​រឿង​ក្រៅ​រង្វង់(ចាកប្រធាន​)មិន​គួរ​យូរ​ជាង១នាទីឡើយពុំនោះ យើង​ជា​មនុស្ស​ចាកប្រធាន។

ដោយសារ​គ្រប់​ការ​សន្ទនានិងការនិយាយលើឆាក​ត្រូវការកំណត់ពេលវេលាត្រឹមត្រង់ មនុស្សជោគជ័យ​ច្រើនជ្រើសរើសការចាប់ផ្តើម​ដែល​ត្រង់ទៅ​ចំ​បញ្ហា​សំខាន់​ដែល​ពួកគេ​ចង់​ពិភាក្សា​ភ្លាមៗតែម្តង​។

សូមរៀន​ប្រើបច្ចេកទេសទាំងបីខាងក្រោមនេះ បង្កើត​អន្ទាក់ទំនាក់ទំនងដែលធ្វើឲ្យអ្នកស្តាប់ភ្លេចរឿងទាំងពួង មកជាប់និងអ្វីដែលយើងកំពុងប្រាប់៖

១. បញ្ឈប់ការចាកប្រធាន

នៅពេលដឹងខ្លួនថា យើងចាប់ផ្តើមបីឃ្លាអំពីការនិយាយក្រៅផ្លូវការហើយនោះ ក៏កុំបណ្តោយឲ្យវា​ច្រើនទៀតទាន់។ អាចផ្អាកភ្លាមតែម្តង​ហើយ​ងាកមករឿងគោលរបស់យើងវិញ ដោយនិយាយថា តោះ ចូលរឿង​សំខាន់មួយ! ។

មុនពេលអ្នកនិយាយបន្ត ចូរដកដង្ហើមវែងរាប់ដល់ប្រាំហើយប្រមូលគំនិតមកផ្តុំលើពាក្យគន្លឹះ ។ អ្នកជំនាញនិយាយថា ការផ្អាកពី ៣ ទៅ ៥ វិនាទី នោះគឺគ្រប់គ្រាន់ដើម្បីជួយអ្នកនិយាយកែលម្អឡើងវិញនូវកំហុសដែលជ្រុលមុននេះ មក​ផ្តោតអារម្មណ៍លើ​ប្រធានបទនិងបោះចោល​បណ្តាទឹកមុខ កាយវិការ​ ដែលមុននេះ​បានស្លុងទៅនិយាយចាកឆ្ងាយព្រោះអាល័យតែ​មាន​អារម្មណ៍រំភើបពេក​ បានជាជម្រុញឱ្យនិយាយលើសឬវៀង។

២ បន្ថយល្បឿន ទម្លាក់សំឡេង

Group of Business People Working on an office Desk

និស្សិតផ្នែកទំនាក់ទំនង​នៅប្រទេស​នានា ត្រូវបានបង្រៀនឲ្យបន្ទាប  មិនលើកឡើង សំឡេងពេលនិយាយទេ ដើម្បីបញ្ជាក់ពីចំណុចជាក់លាក់នឹងផ្លូវការពេលនិយាយជាសាធារណៈ។ អ្នកអាន​ព័ត៌មាននៅប្រទេស​តូចៗ និយមស្រែកៗ ចំណែក​នៅប្រទេស​ជឿនលឿ​ន​គឺសំឡេងកាន់តែទម្លាក់ទាប កាន់តែមាន​អំណាច។  ពួកគេក៏ត្រូវបានបង្រៀនផងដែរឲ្យបន្ថយល្បឿននៃការនិយាយ សង្កត់ពាក្យច្បាស់ៗ ដែលជាការ​ផ្តល់សញ្ញាដល់អ្នកស្តាប់ថា អ្វីដែលពួកគេកំពុងប្រាប់គឺ សំខាន់ហើយចាំបាច់ត្រូវរក្សាទុក។ និយាយឱ្យខ្លី ឬនិយាយសារថ្មីពាក្យគន្លឺះនោះ បញ្ជាក់ថា​វាសំខាន់ខ្លាំង។

ដំបូងការប្រើវិធីសាស្ត្រនេះ ពិបាកណាស់ចំពោះអ្នកដែលធ្លាប់ស្រែក​ទៅហើយ ព្រោះនៅឆ្ងាយពីអ្វីដែលពួកគេ​និយម​ធ្វើបណ្តែតអារម្មណ៍មុខក្បាលមេក្រូ ប៉ុន្តែ សម័យកាលកាន់តែវិវត្ត ការនិយាយស្រែក​នឹង​កាន់តែមើលទៅទើសភ្នែក នឹង​បង្ហាញថា​អ្នកមិនមែន​ជាអ្នកនិយាយ​ល្អទេ។ ពិសេសកាន់តែញាប់មានន័យថា រត់មាត់ មិនមែន​ចេញពីបេះដូង ដែលគ្មាន​អ្នកណាចង់ស្តាប់ឬទុកថាសំខាន់នឹង​ការនិយាយរូៗរត់មាត់ឡើយ។

៣ ទទួលខុសត្រូវគ្រប់ម៉ាត់

មានវិធីជាច្រើនដើម្បីរៀបចំសារឲ្យ​ថ្មី សំខាន់ និង​ចងចាំបាន។ សូមនិយាយអំពីតួលេខ ណា​មួយ ដែល​ចាំបាច់​បង្ហាញ​ថា យើងបានស្រាវជ្រាវច្បាស់មុននិយាយ ព្រោះ​ការ​និយាយ​តាម​អារម្មណ៍​នឹង​ក្លាយ​ជា​រឿង​ដែល​ត្រូវ​អ្នក​ស្តាប់​ទាត់ចោល។ ឧទាហរណ៍ អ្នក​និយាយថា បុរសច្រើន​តែផិតក្បត់ តើឯណាទិន្នន័យ? បើពើប​នឹង​សំណួរឬផ្តល់មតិយោបល់បញ្ជាក់ក្នុងពេលប្រជុំអ្នកបានអ្វីជាអំណះអំណាង? ការ​និយាយ​ដោយ​ទទួលខុសត្រូវ និង​កាត់​បន្ថយ​របៀប​ចាកប្រធាន។

សូម​ជោគជ័យ​ចំពោះការសន្ទនា​លើឆាក​របស់គ្រប់គ្នាណ៎ា!

​ប្រែសម្រួល៖ សុភា

ប្រភព​៖ GegMedia

ចុចអាន៖ប្រភេទមនុស្ស​ស្រីដែលមនុស្សប្រុស​ពិបាកដកចិត្តចេញ​វិញ

ចុចអាន៖ភាព​ខុសគ្នាដាច់ស្រលះរវាង​ចំណង់ចំណូលចិត្ត​និង​គោលបំណង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services