Connect with us

KPT+

ប្រភេទមនុស្ស​ស្រីដែលមនុស្សប្រុស​ពិបាកដកចិត្តចេញ​វិញ

បានផុស

នៅ

ពិតជាមានរឿងជាច្រើនដែលមនុស្សស្រីអាចធ្វើ ដើម្បីបង្កើត​ហាងឆេងស្នេហ៍ឱ្យ​កាន់តែប្រសើរឡើង ហើយ​ទាក់ទាញ​មនុស្សប្រុស​ឱ្យ​ធ្លាក់យ៉ាងលន្លង់លន្លោចលង់ស្រឡាញ់ដោយស្មោះ។ នេះគឺជាគន្លឹះខ្លះ៖

ចូរ​មើលគេដូចជាវីរបុរសក្នុងជីវិត​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើគេមិនមែន​ Hero តើគេ​ធ្វើម្តេចអាច​និយាយឱ្យម៉ែឪគេព្រមស្របតាមចិត្ត​គេមកលើកជំនូនដល់ម្តាយឪពុកយើង? បុរសពិតជាបានធ្វើរឿង​ច្រើនជាង​អ្វីដែលយើងគិត​ទម្រាំអាចយើងឈរទន្ទឹមគេ គ្រាន់តែគេមិនសូវរំឮកដូចខាងស្រី​ ដូច្នេះ ចូរចេះ​គោរពគេ ផ្តល់ភាពថ្លៃថ្នូរដែលជាគ្រឿងពង្រឹងស្នេហា​របស់អ្នកទាំងពីរគ្មានមារជ្រែកបាន។ ចេះនិយាយសរសើរ ​ចេះឱ្យតម្លៃការងារគេ និងសម្តីរបស់គេ។

ទទួលយកគេដែលជាគេពិតៗ​

យើងទាំងអស់គ្នាចង់ឱ្យ​ម្ចាស់ចិត្ត​ទទួលយកយើង ថាជាអ្នកណាពិតៗ ទាំងចំណុចល្អនិងមិនល្អ។​ដូច្នេះប្រសិនបុរសក៏ដូចគ្នា។ គេនឹង​លង់ស្នេហ៍នឹងអ្នកទ្វេ បើយើងចេះ​ទទួលយកគាត់ដូចគាត់មាននៅពេលនេះ។ ក្នុងជីវិតពិតកុំធៀបនឹង​តួវីដេអូ​ឬមិត្តប្រុសមុនៗ​ឬអ្នកណាក៏ដោយ​។ កុំចង់ប្តូរស្ទីលសក់ ​ខោអាវ ​ឬរបៀបគេរស់នៅ។

បីបាច់រក្សា​

បុរសចូលចិត្តមានអារម្មណ៍ត្រូវបាន​ចិញ្ចឹមបីបាច់ដោយស្ត្រី ដូចមនុស្ស​ស្រីចូលចិត្ត​មានអារម្មណ៍​ត្រូវបានទំយើរដែរ។ មិនមានន័យថា គួរ​ធ្វើដូចម៉ាក់គេ​ទេ ប៉ុន្តែជួយគេឱ្យមានការមើលថែនិងស្រឡាញ់យកចិត្ត​ទុកដាក់ ដូរកន្សែង​ច្រាស់​ដុសធ្មេញ ។ល។ ទិញអាវថ្មី និង​ទឹកអប់ ​ឬធ្វើម្ហូបល្អៗឱ្យគេ​។ល។

អារម្មណ៍​ស្រាលខ្លួន

អាចជារឿងមិនប្រាកដប្រជាក្នុងការមានអារម្មណ៍រីករាយជារៀងរាល់ថ្ងៃមែនពិត ប៉ុន្តែភាគច្រើនបុរសចង់នៅជាមួយស្ត្រីដែលមានទំនុកចិត្តនិងមានចិត្ត​រីករាយមិនបង្ករឿងច្រើន។ ហេតុអ្វី? ដោយសារតែពួកគេជាអ្នកធុញនឹង​ការ​រអ៊ូឬទោមនស្ស។ បុរសចូលចិត្តដោះស្រាយបញ្ហាប្រសិនបើអ្នកដែលគេ​ស្រលាញ់​ត្រូវ​រង​សោកសៅខឹងសម្បារ​តែ​ភាគច្រើនបុរសនឹងអស់កម្លាំងក្នុងព្យាយាមប្រសិន​បើច្រើនហួស ហើយ​បើគេេគិតថា​គេ​បរាជ័យ គេនឹង​ដាក់ចំងាយរវាងអ្នកនិងគេ។

ប្រសិនបើអ្នកមានបញ្ហា​ផ្លូវចិត្ត ឬ​​មកពីផ្ទះមួយ ទម្លាប់គ្រួសារដែលធ្លាប់សង្ស័យគ្នា ធ្លាប់មានអំពើផិតក្បត់ សូមទៅជួបអ្នកព្យាបាលឈ្លោះជាមួយអារម្មណ៍អវិជ្ជមាន​របស់យើង​ឱ្យបានល្អ​សិន មុនពេលមាន​ស្នេហា ​ព្រោះមិនអញ្ចឹង​អ្នកនឹង​មានស្នេហា​បរាជ័យជានិច្ច​។

មានជីវិតផ្ទាល់ខ្លួន

បុរសចូលចិត្តឯករាជ្ យហើយគេ​ក៏​ចង់ឃើញ​យើងមាន​ជីវិតផ្ទាល់ខ្លួន​ដែល​រវល់ដែរ មិនមែន​ដើរតាមគេ​តត្រុកទេ។ គេនឹង​រត់ឆ្ងាយប្រសិនយើងបែបនេះ។   ទំនាក់ទំនងដែលមានសុខភាពល្អជំរុញឱ្យដៃគូទាំងពីរមានឯករាជ្យភាពផ្ទាល់ខ្លួន មាន​មិត្តភក្តិ មានទំនាក់ទំនងសង្គម មាន​ការងារច្បាស់លាស់ ។ គ្មានប្រុស​ណាស្រលាញ់គោរពមនុស្ស​ស្រីទំនេរ​អត់ការងារធ្វើ គ្មានអាជីព គ្មានជំនាញទេ។ ថ្ងៃណាមួយ​អ្នកនឹងទោមនស្សចំពោះតម្លៃទាបរបស់អ្នក៕

ប្រែសម្រួល៖ តុង​ឡុង

ចុចអាន៖ ៣ វិធីបំភ្លេចប្រុសក្បត់ យកក្ដីសុខសងខ្លួនឯងវិញ

ចុចអាន៖ ហេតុអ្វីបានជាស្នេហាដំបូង​ច្រើនតែមិនអាចឈានដល់ជីវិតអាពាហ៍ពិពាហ៍?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១១ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម