សន្តិសុខសង្គម
ស្នងការដ្ឋាននគរបាលជាតិ កោះហៅមន្ត្រីនគរបាលម្នាក់ ករណីឆបោករត់ការចូលបម្រើជាក្របខណ្ឌនគរបាលជាតិ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញលិខិតកោះហៅមន្ត្រីនគរបាលម្នាក់ឈ្មោះ គ្រី រ៉ាឌី ចូលឆ្លើយបំភ្លឺ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ ករណីឆបោករឿងរត់ការចូលបម្រើក្របខណ្ឌនគរបាលជាតិមិនបានសម្រេច តាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ឈៀង សំរុង។

បើតាមលិខិតកោះហៅរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឈៀង សំរុង អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្អាត់យំ ឃុំបូរីជលសារ ស្រុកបូរីជលសារ ខេត្តតាកែវ បានដាក់ពាក្យបណ្ដឹងឈ្មោះ គ្រី រ៉ាឌី មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២២អា ផ្លូវលេខ១១បុរីពិភពថ្មីព្រៃស ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ករណី«មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ចេញមូលប្បទានបត្រគ្មានសាច់ប្រាក់» ទើបបែកធ្លាយរឿងរត់ការចូលបម្រើជាក្របខណ្ឌនគរបាលជាតិ។
បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ឈ្មោះ គ្រី រ៉ាឌី បានទទួលប្រាក់ពីឈ្មោះឈៀង សំរុងដើម្បីយកទៅរត់ការឱ្យចូលបម្រើការងារក្នុងក្របខណ្ឌកងកម្លាំងនគរបាលជាតិ ប៉ុន្តែបន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះហើយ បុគ្គលរូបនេះមិនបានរត់ការឲ្យខ្លួន បានចូលដូចការធានាអះអាងនោះទេ។ ទើបជនរងគ្រោះបាត់បង់ទំនុកចិត្ត និងព្យាយាមសុំទារប្រាក់ត្រឡប់មកវិញក្រៅប្រព័ន្ធផ្លូវច្បាប់ជាច្រើនលើកតែមិនមានប្រសិទ្ធភាពដោយបុគ្គល គ្រី រ៉ាឌី នេះបានចេញមូលប្បទានប័ត្រ (សែកស្អុយ) ចំនួន២លើកមិនមាន សាច់ប្រាក់ និងព្យាយាមភូតកុហកដោះសារគ្រប់រូបភាពដោយមិនព្រមសងប្រាក់តាមការសន្យាឡើយ។
ដោយសារការចាញ់បោកនេះ ទើបលោកសម្រេចចិត្តដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យជួយរកយុត្តិធម៌៕
កែសម្រួលដោយ ៖ នាគព័ន្ធ



-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន