សន្តិសុខសង្គម
សាលាឧទ្ធរណ៍កាត់ទោសអតីតផ្កាយពីរ សូយ ចាន់សឿន
សាលាឧទ្ធរណ៍ភ្នំពេញ កាលពីរសៀលថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបើកសវនាការជំនុំជម្រះ លើបណ្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទ អតីតផ្កាយ ២ យោធា ឈ្មោះ សូយ ចាន់សឿន ដែលកើតទុក្ខមិនសុខចិត្តចំពោះការកាត់ក្ដីតុលាការសាលាដំបូងរាជធានីភ្នំពេញ លើសំណុំរឿង បរិហារបង្កាច់កេរ្តិ៍។

ជនជាប់ចោទដែលជាដើមបណ្ដឹងឧទ្ធរណ៍ឈ្មោះ សូយ ចាន់សឿន ត្រូវបានអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺ ដឹកតាមរថយន្តនាំមកចូលរួមសវនាការនោះដែរ ហើយនៅក្នុងរង្វង់ក្រចកសេះឆ្លើយទៅកាន់អង្គសវនាការថា ខ្លួនទទួលយកសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ត្រង់ចំណុចផ្ដន្ទាទោសដាក់ពន្ធនាគារ ៨ ខែ ដោយសារតែខ្លួនបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ធ្វើប៉ះពាល់កិត្តិយសដល់ភាគីដើមបណ្ដឹង។ តែមិនអាចទទួលយកបានចំពោះសាលក្រម តម្រូវឲ្យខ្លួនបង់ប្រាក់ចំនួន ២០ លានរៀល ជាសំណងរដ្ឋប្បវេណីនោះឡើយ។ ចំណែកភាគីដើមបណ្ដឹងនៅតែប្រកាន់ជំហរ និងទទូចស្នើសុំឲ្យសាលាឧទ្ធរណ៍តម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល។
សវនាការត្រូវបានបញ្ចប់ទៅវិញនារសៀលថ្ងៃនោះដែរ ទើបប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានលើកពេលប្រកាសសាលដីកាទៅខែធ្នូ ឆ្នាំ ២០២២ ខាងមុខនេះ។
លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២២ បានប្រកាសសាលក្រមផ្ដន្ទាទោសអតីតផ្កាយ ២ សូយ ចាន់សឿន និងគូកនឈ្មោះ សូ បិនឡា ដាក់ពន្ធនាគារក្នុងម្នាក់កំណត់ ៨ ខែ និងបង្គាប់ឲ្យរួមគ្នាសងជំងឺចិត្តទៅដើមបណ្ដឹងរដ្ឋប្បវេណីលើទឹកប្រាក់ ២០ លានរៀល ក្រោមការចោទប្រកាន់ពីបទបរិហារបង្កាច់កេរ្តិ៍។
សាលក្រមនេះ ប្រកាសកំបាំងមុខជនជាប់ចោទទាំង ២ នាក់ ប៉ុន្តែចាត់ទុកចំពោះមុខ ព្រោះជនជាប់ចោទ បានទទួលការជូនដំណឹងជាផ្លូវការរបស់តុលាការផងដែរ៕
អត្ថបទ ៖ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


