ព័ត៌មានអន្ដរជាតិ
លោក គីម ជុងអ៊ុន ជំរុញផលិតកម្មគ្រាប់កាំភ្លើងដើម្បីពង្រីកអំណាចប្រយុទ្ធ
មេដឹកនាំប្រទេសកូរ៉េខាងងជើង លោក គីម ជុងអ៊ុន ( Kim Jong Un) បានណែនាំសហគ្រាសរដ្ឋឱ្យបង្កើនការផលិតគ្រាប់កាំភ្លើងធំបន្ថែមទៀតដើម្បីពង្រីកអំណាចប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ នេះបើយោងតាមការចេញផ្សាយរបស់ទូរទស្សន៍ជាតិជប៉ុននៅថ្ងៃទី០៧ខែឧសភានេះ។

ដោយដកស្រង់ពីស្ថានីយ៍ទូរទស្សន៍រដ្ឋរបស់កូរ៉េខាងជើងដែលបានរាយការណ៍កាលពីថ្ងៃពុធថា លោក គីមបាន ទៅទស្សនាសហគ្រាសផលិតគ្រាប់បែកធំៗដែលត្រូវបានត្រួតពិនិត្យដោយគណៈកម្មការសេដ្ឋកិច្ចទីពីរ ខណៈគណៈកម្មាការនេះទទួលខុសត្រូវលើឧស្សាហកម្មយោធា។ របាយការណ៍បាននិយាយថា ដោយសារតែការខិតខំប្រឹងប្រែងធ្វើទំនើបកម្ម គ្រាប់កាំភ្លើងកំពុងត្រូវបានផលិតក្នុងកម្រិតមួយដែលស្មើនឹង ៤ ដងនៃកម្រិតមធ្យមប្រចាំឆ្នាំ និងជិតពីរដងនៃកម្រិតកំពូលប្រចាំឆ្នាំ។
បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការអត្ថាធិប្បាយរបស់លោក គីម គឺលោករំពឹងថានឹងផលិតគ្រាប់ផ្លោងកាន់តែច្រើន ហើយថាលោកសង្ឃឹមថានឹងរួមចំណែកដល់ការពង្រីកអំណាចប្រយុទ្ធរបស់កងកម្លាំងប្រដាប់អាវុធរបស់ប្រទេស។ ជាមួយគ្នានេះលោក ហាក់ដូចជាមានបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីខាងផ្នែកយោធា។
ទីភ្នាក់ងារសារព័ត៌មាន Reuters និងអង្គភាពស៊ើបអង្កេតមួយបានរាយការណ៍កាលពីខែមុនថា កូរ៉េខាងជើងបានផ្តល់ឲ្យរុស្ស៊ីនូវគ្រាប់កាំភ្លើងធំពី ៤ ទៅ ៦ លានគ្រាប់ក្នុងអំឡុងពេលជាង ១ ឆ្នាំកន្លះរហូតដល់ខែមីនាឆ្នាំ២០២៥នេះ៕


អត្ថបទ៖ ប៊ុន សុភាព

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន