ជីវិតកម្សាន្ដ
បង្ហាញខ្លួនលើកណា ឈុតសម្លៀកបំពាក់របស់ Lisa ទាក់ទាញ់ការរិះគន់ថា សិចស៊ីពេកនាំឲ្យខូចតម្លៃស្រ្តី
តារាឆ្នើម នាង Lisa មិនត្រឹមតែលេចធ្លោជាមួយជំនាញរាំ និងរ៉េបដ៏មានឥទ្ធិពលប៉ុណ្ណោះទេ នាងក៏ជាឈ្មោះតារា K-pop ដែលត្រូវបានយីហោម៉ូដធំៗលើពិភពលោកស្វែងរកជានិច្ច។ ជាមួយនឹងសោភ័ណភាពដ៏ប្លែក និងទាន់សម័យ សមាជិកក្រុម BLACKPINK តែងតែផ្លាស់ប្តូរខ្លួនឯងជាមួយនឹងរូបរាងសិចស៊ី ជាពិសេសថ្មីៗនេះ នាងបង្ហាញខ្លួនក្នុងឈុតបញ្ចេញល្វែងក្រោមនៅក្នុងកម្មវិធីលំដាប់ពិភពលោក Met Gala ឆ្នាំ ២០២៥ ។

នៅក្នុងកម្មវិធី Met Gala ឆ្នាំ ២០២៥ នាង Lisa បានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ជាមួយនឹងសម្លៀកបំពាក់ដ៏ក្លាហាន។ នាងបានពាក់អាវពណ៌ខ្មៅដែលជាការការរចនាដ៏គួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន Louis Vuitton (LV) អមដោយខ្សែក្រវាត់ខ្សែក្រវាត់គុជពណ៌សមួយនៅត្រង់ចង្កេះ។ ជាមួយនឹងស្ទីលកំពុងតែពេញនិយម តារាស្រីក៏មិនស្ទាក់ស្ទើរក្នុងការជ្រើសរើសបញ្ចេញល្វែងក្រោម ស្លៀកតែខោក្នុង បង្ហាញគូទនិងត្រគៀករីកសាយដ៏ទាក់ទាញ ដែលនោះបានបង្កឲ្យមានមតិចម្រុះពីសាធារណជន និងពិភពម៉ូដយ៉ាងឆាប់រហ័សនៅលើប្រព័ន្ធផ្សព្វផ្សាយ។
ទស្សនិកជនមួយចំនួនបានសម្តែងការសរសើរដោយនិយាយថា នាងមើលទៅស្រស់ស្អាត និងទាន់សម័យក្នុងតួនាទីជាទូតសុឆន្ទៈរបស់យីហោ LV។ មនុស្សជាច្រើនគិតថាសម្លៀកបំពាក់នេះសិចស៊ីពេក បង្ហាញឲ្យឃើញរាងរៅច្បាស់ៗពេក ជាពិសេសធ្វើឲ្យខូចតម្លៃស្រ្តី និងនាំឲ្យមានការស្លៀកពាក់តាមនាង ក្នុងទំនោរមិនសមរម្យតាមដងផ្លូវសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយ នេះក៏មិនមែនជាលើកទីមួយទេដែល Lisa ស្លៀកឈុតបង្ហាញគូទកណ្ដាលវាលបែបនេះ។ កន្លងមក តារាថៃវ័យ២៨ឆ្នាំ តែងតែជ្រើសរើសសំលៀកបំពាក់លេចកេរ្តិ៍ខ្មាស់ និងសិចស៊ីហួសហេតុ រាល់ពេលចេញសម្តែងលើឆាក ឬបង្ហាញមុខក្នុងកម្មវិធីនានា ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីភ្នែកអ្នកទស្សនា។
រម្លឹកទៅកាន់ឆាក Coachelle 2025 ម្ចាស់បទ «MONEY» បានតុបតែងខ្លួនក្នុងរូបរាងជាសត្វនាគពណ៌ប្រាក់ដ៏ទាក់ទាញ។ កាលណោះ នាងបានសម្ដែងបទចម្រៀងដោយមានស្មារតីជានារីខ្លាំង រួមជាមួយក្បាច់រាំដ៏ក្ដៅគគុក និងវត្តមានលើឆាកដែលមានទំនុកចិត្តលើសអ្នកណាៗទាំងអស់។

ទស្សនិកជនជាច្រើនតែងនិយមឃើញថា កាលនៅច្រៀងរួមក្រុម នាងលេងត្រឹមស្ទាយធម្មតា ឬមិនសូវជាលេចលើលេចក្រោមពេកដែរ។ ប៉ុន្តែ បន្ទាប់ពីហក់ចូលទីផ្សារលោកខាងលិចជាផ្លូវការ ស្ទីលម៉ូដសម្លៀកបំពាក់របស់សមាជិកក្រុម BLACKPINK កាន់តែមានភាពរឹងមាំ និងក្លាហានជាងមុនទ្វេដង។
លើសពីនេះ រូបភាពមួយសន្លឹករបស់ Lisa កាលពីប៉ុន្មានឆ្នាំមុននៅតែល្បីល្បាញពេញអ៊ីនធឺណិតមិនសាបទៅណាឡើយ។ នៅក្នុងរូបថតនោះ តារាស្រីបានស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅរិបរាងកាយ បង្ហាញរាងកាយច្បាស់ៗ ចាប់ពីត្រគាកដល់កំភួនជើង ។ សម្លៀកបំពាក់របស់នាងមួយឈុតនេះ ក៏បង្កឲ្យមានភាពចម្រូងចម្រាសជាច្រើន ដោយសារតែនាងនៅតែជាតារា K-pop ដែលមានអ្នកគាំទ្រវ័យក្មេងយ៉ាងច្រើន ជម្រើសសម្លៀកបំពាក់នេះគឺមិនសមរម្យទាំងស្រុង ហើយក៏អាចធ្វើឲ្យហ្វេនៗមានទំនោរស្លៀកពាក់តាមអាយដល់ពួកគេដែរ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា K-pop ៥ដួង សាងអាជីទោលដ៏ជោគជ័យនិង មានទំហំទ្រព្យសម្បត្តិម្នាក់ៗដូចសេដ្ឋី
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


