ព័ត៌មានអន្ដរជាតិ
លោក មីន អ៊ុងឡាំង ទៅចូលរួមទិវាជ័យជម្នះក្នុងសង្គ្រាមលោកលើកទី២នៅរុស្ស៊ី
ប្រមុខរបបយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង (Min Aung Hlaing) បានដឹកនាំគណៈប្រតិភូមីយ៉ាន់ម៉ា ចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្សី ដែលនឹងរៀបចំក្បួនព្យុហយាត្រាដ៏អធឹកអធមដើម្បីរំឭកខួប៨០ឆ្នាំនៃជ័យជម្នះក្នុងសង្គ្រាមលោកលើកទី១។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Irrawaddy។

នៅក្នុងដំណើរនេះ មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing និងភរិយា Daw Kyu Kyu Hlaing និងចូលរួមខួបលើកទី ៨០ នៃជ័យជំនះរបស់សហភាពសូវៀតលើពួកណាស៊ីអាល្លឺម៉ង់ឆ្នាំ១៩៤១-១៩៤៥ នៅថ្ងៃទី ០៩ ខែឧសភា តបតាមការអញ្ជើញរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
មេដឹកនាំមកពីប្រទេសចិន ឥណ្ឌា និងប្រេស៊ីល ស្ថិតក្នុងចំណោមអ្នកដែលបានអញ្ជើញសម្រាប់ក្បួនដង្ហែរយោធាដែលរំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទីពីរផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយរបបយោធាបានរាយការណ៍ថា ដំណើរទស្សនកិច្ចរបស់លោក Min Aung Hlaing មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ីក្នុងវិស័យសេដ្ឋកិច្ច សន្តិសុខ និងវិស័យផ្សេងៗទៀត។ លោកក៏គ្រោងនឹងជួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំផ្សេងទៀតដែលចូលរួមក្នុងព្រឹត្តិការណ៍នេះ។
ទោះយ៉ាងណាអភិបាលក្រុងមូស្គូបានរាយការណ៍ថាអ៊ុយក្រែនបានធ្វើការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួនពីរលើការហាត់សមក្បួនដង្ហែរយោធានៅក្នុងទីក្រុងនេះមុនថ្ងៃពិធីចាប់ផ្ដើមផងដែរ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


