Connect with us

សន្តិសុខសង្គម

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

បានផុស

នៅ

តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ ឲ្យដឹងថា ក្រុមមន្ត្រីនគរបាលចរាចរណ៍ដែលប៉ះទង្គិចពាក្យសម្ដីជាមួយអ្នកបើករថយន្ដមួយគ្រឿងនៅពេលអនុវត្តច្បាប់ចរាចរណ៍ត្រូវបានកោះហៅមកសួរនាំទាំងសងខាង នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ការកោះហៅមកសួរនាំបំភ្លឺនេះ បន្ទាប់ពីបុរសជាអ្នកបើកបររថយន្ដម្នាក់ចែកចាយរូបភាពវីដេអូភ្ជាប់ជាមួយសំឡេងដោយបានចោទមន្ត្រីនគរបាលចរាចរណ៍ថា បានវាយបំបែកកញ្ចក់រថយន្ដរបស់ខ្លួនទាំងដែលគ្មានកំហស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក សំ វិច្ឆិកា ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ នៅចំណុចផ្លូវហាណូយ កែងវិថី ឌីប៉ុក ក្នុងមូលដ្ឋានខណ្ឌសែនសុខ រាជធានីភ្នំពេញ។ លោកបញ្ជាក់ថា នៅគោលដៅអនុវត្តច្បាប់ចរាចរណ៍នេះ គឺអនុវត្តដោយមន្ត្រីការិយាល័យនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ តែទោះបីយ៉ាងណា​លោកមិនទាន់បញ្ជាក់ពីមូលហេតុលើករណីនេះនៅឡើយទេ ខណៈមន្ត្រីជំនាញកំពុងហៅភាគីទាំងសងខាងមកសួរនាំ។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៤មិថុនា នេះ មានបុរសម្នាក់បានបង្ហោះចែកចាយវីដេអូមួយដោយអះអាងថា មន្ត្រីនគរបាលចរាចរណ៍អនុវត្តច្បាប់បានវាយបំបែករថយន្ដរបស់ខ្លួនទាំងដែលគាត់គ្មានកំហស់ ខណៈកម្លាំងសមត្ថិកិច្ចក៏អះអាងថា អ្នកបើករថយន្ដបានបើកបុកមន្ត្រីដែលកំពុងអនុវត្តច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម