ព័ត៌មានជាតិ
ស្នងការរាជធានីភ្នំពេញ ៖ សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ត្រៀមរួចរាល់ជូនពលរដ្ឋ នាឱកាសសម្ពោធប្រើប្រាស់ជាផ្លូវការផ្លូវថ្មើរជើងចតុមុខ ល្ងាចនេះ
ការការពារ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមរួចរាល់ ជាពិសេសកម្លាំងល្បាតគ្រប់រូបភាព ត្រួតពិនិត្យ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងច្បាមមុខសញ្ញាដែលសង្ស័យ ដូចជា លួចឆក់ ឬ មុខសញ្ញាបង្កផ្សេងៗ ត្រូវទប់ស្កាត់ឲ្យទាន់ពេលវេលា ក្នុងឱកាសប្រារព្ធពិធីសម្ពោធប្រើប្រាស់ជាផ្លូវការ ផ្លូវថ្មើរជើងចតុមុខ នាល្ងាចនេះ។

កាលពីព្រឹកថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៥ នេះ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធពិធីសម្ពោធឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នារសៀលថ្ងៃ ២១ មិថុនា នេះ នៅមាត់ទន្លេ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកអគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំលោក-លោកស្រីស្នងការរង លោក-លោកស្រី នាយការិយាល័យជំនាញ និងលោកអធិការនគរបាលទាំង ២៤ ខណ្ឌ ដែលជាមេបញ្ជាការដឹកនាំកម្លាំង ត្រូវអនុវត្តភារកិច្ចដែលថ្នាក់លើប្រគល់ជូនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ លើការងារការពារសន្តិសុខ ថែរក្សាសណ្ដាប់ធ្នាប់ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ ដែលអញ្ជើញចូលរួមកម្មវិធីនេះឲ្យទទួលបានសុខសុវត្ថិភាពគ្រប់គ្រាន់។


លោកស្នងការសង្កត់ធ្ងន់ថា ជាពិសេសប្រើប្រាស់កម្លាំងគ្រប់រូបភាព ល្បាត ការពារគោលដៅ ត្រួតពិនិត្យ និងសម្រួលចរាចរណ៍កុំឲ្យមានការកកស្ទះ និងច្បាមមុខសញ្ញាដែលសង្ស័យ ដូចជា លួចឆក់ ឬ មុខសញ្ញាបង្កផ្សេងៗ ត្រូវទប់ស្កាត់ឲ្យទាន់ពេលវេលា។ ជាមួយគ្នានោះ ត្រូវគ្រប់គ្រងមធ្យោបាយយានយន្តគ្រប់ប្រភេទឲ្យមានកន្លែងចតត្រឹមត្រូវ រួមទាំងហាមឃាត់រាល់ទូកកាណូតគ្រប់ប្រភេទមិនឲ្យធ្វើដំណើរតាមផ្លូវទឹកមកក្បែរកន្លែងប្រារព្ធពិធីនោះឡើយ។ ពោល ធ្វើយ៉ាងណាប្រើប្រាស់គ្រប់ជំនាញ និងមធ្យោបាយទាំងអស់ ដើម្បីធានាឲ្យបាននូវបរិយាកាសល្អក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតំបន់ផ្លូវថ្មើរជើងចតុមុខ (walk street) ផ្តល់ការជឿទុកចិត្តលើការងារការពារសន្តិសុខសណ្ដាប់ធ្នាប់របស់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ពីសំណាក់មហាជនចូលរួមឲ្យទទួលបានភាពកក់ក្តៅ មានរបៀបរៀបរយល្អ សប្បាយរីករាយ និងមានការគាំទ្រពីមហាជនទូទៅកាន់តែច្រើន ដើម្បីផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តតំបន់ផ្លូវថ្មើរជើងចតុមុខ (walk street) ឲ្យកាន់តែមានភាពអធិកអធមទ្វេឡើង៕
អត្ថបទ ៖ សុភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៨ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


