សន្តិសុខសង្គម
ស្នងការរាជធានី ប្រកាសឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ករណីមានការផ្សព្វផ្សាយថាប៉ូលិសកៀបស៊ីម៉ូតូ
ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសឲ្យជនរងគ្រោះមកដាក់ពាក្យបណ្ដឹង ពាក់ព័ន្ធករណីផ្សព្វផ្សាយថា មានសមត្ថកិច្ចពីររូបកៀបស៊ីម៉ូតូនៅមូលដ្ឋានខណ្ឌមានជ័យ។ ការប្រកាសរកជនរងគ្រោះនេះ បន្ទាប់ពីលោកបញ្ជាឲ្យកម្លាំជំនាញស្រាវជ្រាវ និងរកឃើញម៉ូតូចំនួន៣គ្រឿងយកមករក្សាទុកនៅអធិការខណ្ឌមានជ័យ ដើម្បីរកម្ចាស់មកទទួល និងដាក់ពាក្យបណ្ដឹង។

ជាមួយនឹងការប្រកាសរកជនរងគ្រោះឲ្យមកដាក់ពាក្យបណ្ដឹងនេះ លោកស្នងការក៏បានច្រានចោលពីការផ្សព្វផ្សាយមួយចំនួនដែលបានលើកឡើងថា សមត្តកិច្ចខណ្ឌមានជ័យ ៦នាក់កៀបស៊ីម៉ូតូប្រជាពលរដ្ឋពេលយប់។ លោក ជួន ណារិន្ទ ចាត់ទុកការផ្សព្វផ្សាយនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរដល់កម្លាំងរបស់លោក ហើយក៏ស្នើដល់អ្នកផ្សព្វផ្សាយត្រូវបង្ហាញភស្តុតាងជាក់លាក់ មុនផ្សាយត្រូវប្រមូលព័ត៌មានច្បាស់លាស់។

បើតាមលោកស្នងការ បុគ្គលទាំង០២នាក់នៅក្នុងរូបភាពដែលបានផ្សព្វផ្សាយនេះ មិនមែនជាមន្ត្រីបម្រើការងារនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ហើយក៏មិនមែនជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះដែរ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


