សន្តិសុខសង្គម
ក្រុមមន្ត្រីនគរបាលចរាចរណ៍ដែលទារលុយពីបុរសឥណ្ឌូនេស៊ី ត្រូវបានហៅមកសួរនាំ និងរង់ចាំការសម្រេចពីលោកស្នងការ
ក្រុមមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាសរុបចំនួន៩រូប នៅគោលដៅស្តុប ព្រះសក្យមុនីចេតិយ ត្រូវបានកោះហៅមកសួរនាំនៅព្រឹក០៤ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនលោកស្នងការ ដើម្បីពិនិត្យ និងសម្រេច។ ការកៅហៅមកសួរនាំនេះ បន្ទាប់មានការផ្សព្វផ្សាយតាមបណ្តាញសង្គមករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ១គ្រឿង និងទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ។

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបែកធ្លាយករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ការិយាល័យបុគ្គលិក កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ និងកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឲ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច។

តាមការបំភ្លឺ ក្រុមមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅ ស្តុបព្រះសក្យមុនីចេតិយ បានហៅអ្នកបើកបររថយន្ដម្នាក់ដែលជាជនជាតិឥណ្ឌូនេស៊ី សួរនាំរកឯកសាររថយន្ត នៅពេលនោះជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររកឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ តែបុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល។

បន្ទាប់ពីមានការផ្សព្វពីសម្មភាពក្រុមមន្ត្រីនគរបាលចរាចរណ៍ទាំងនេះ ធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមនាំគ្នារិះគន់លើក្រុមមន្ត្រីអនុវត្តច្បាប់ទាំងនេះមិនសំចៃមាត់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


