កីឡា
អាកាសធាតុនៅ គុយវ៉ែត អាចជាបញ្ហាប្រឈមសម្រាប់ ព្រះខ័នរាជស្វាយរៀង វគ្គផ្តាច់ព្រ័ត្រ ACGL
អាកាសធាតុនៅប្រទេស គុយវ៉ែត អាចជាបញ្ហាប្រឈមធំសម្រាប់កីឡាករ ព្រះខ័នរាជស្វាយរៀង ប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Kuwait SC ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាល ២០២៥-២០២៦ នេះ ដោយសារនៅទីនោះមានអាកាសធាតុក្តៅជាងនៅកម្ពុជា។

ក្រុម ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុម Kuwait SC ក្នុងវគ្គផ្តាច់ព្រ័ត្រពាន ACGL នៅកីឡដ្ឋាន Jaber Al-Ahmad ក្នុងប្រទេស គុយវ៉ែត ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៦។ យ៉ាងណាមិញ សម្រាប់ការប្រកួតនេះ គឺចំពេលរដូវក្តៅនៅក្នុងប្រទេសនេះចូលមកដល់ ដែលចាប់ផ្តើមពីខែ ឧសភា ដល់ខែ តុលា។
នៅប្រទេស គុយវ៉ែត ត្រូវបានគេដឹង ថា ជាប្រទេសក្តៅស្ងួតហែង ហើយក៏អាចមានព្រុះខ្សាច់ញឹកញាប់ផងដែរ។ ប្រទេសនៅតំបន់មិជ្ឃឹមបូព៌ាមួយនេះ មានអាកាសធាតុក្តៅខ្លាំងបំផុតចាប់ពីខែ មិថុនា ដល់ខែ តុលា ដែលអាចមានសីតុណ្ហភាពចាប់ពី ៤៥ ទៅ ៥០ អង្សាសេ។ ចំណែកនៅខែ ឧសភា នេះវិញ អាចមានសីតុណ្ហភាពចាប់ពី ៣៥ ទៅ ៤២ អង្សាសេ។

យោងតាមការព្យាករអាកាសធាតុដោយគេហទំព័រ Accu Weather បានឱ្យដឹង ថា នៅ គុយវ៉ែត នាថ្ងៃទី ១៣ ខែ ឧសភា ដែលជាថ្ងៃប្រកួត សីតុណ្ហភាព អាចឡើងកម្តៅខ្ពស់បំផុតដល់ ៤២ អង្សាសេ។ អាកាសធាតុបែបនេះពិតជាអាចបង្កការលំបាកខ្លាំងសម្រាប់កីឡាករក្រុម ព្រះខ័នរាជស្វាយរៀង ដោយសារមានលក្ខណៈក្តៅខ្លាំង បើធៀបនឹង កម្ពុជា ។
នៅ កម្ពុជា បច្ចុប្បន្នមានសីតុណ្ហភាពចន្លោះពី ៣០ ទៅ ៣៦ អង្សាសេ ខណៈបើប្រៀបធៀបគ្នា គឺនៅ គុយវ៉ែត ក្តៅជាងខ្លាំង។ អ្វីដែលជាបញ្ហាប្រឈមមួយទៀត គឺនៅទីនោះក្តៅស្ងួត ពោលគឺមិនដូចនៅ កម្ពុជា នោះទេ ដែលក្តៅហើយសើម។

ទោះបីជាយ៉ាងណា កីឡាករ ព្រះខ័នរាជស្វាយរៀង មានពេលយូរថ្ងៃដែរ ពោលគឺចំនួន ៦ ថ្ងៃ ដើម្បីបន្ស៊ាំបរិយាកាស និងអាកាសធាតុនៅទីនោះ ដោយកាលពីយប់មិញថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២៦ ក្រុមគ្រូបង្វឹក និងកីឡាករ បានធ្វើដំណើរចេញពី កម្ពុជា ទៅកាន់ប្រទេស គុយវ៉ែត ហើយ៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


