អាកាសធាតុនៅប្រទេស គុយវ៉ែត អាចជាបញ្ហាប្រឈមដ៏ធំសម្រាប់កីឡាករក្រុម ព្រះខ័នរាជស្វាយរៀង ប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Kuwait SC ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League..
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមខ្លាំងមកពីប្រទេស គុយវ៉ែត Al-Kuwait SC ដែលជាជើងឯកលីគកំពូល គុយវ៉ែត ២០ សម័យ និងធ្លាប់មានប្រវត្តិឈ្នះជើងឯកពានរង្វាន់ AFC Champions League Two ច្រើនជាងគេ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League រដូវកាលនេះ។