Connect with us

កីឡា

រន្ធត់! អ្នកចាំទីឥណ្ឌូណេស៊ី ស្លាប់ដោយសារប៉ះទង្គិចក្បាលធ្ងន់ធ្ងរ អំឡុងការប្រកួត

បានផុស

នៅ

ដំណឹងដ៏សោកសៅបានអង្រួនពិភពបាល់ទាត់ឥណ្ឌូណេស៊ីដោយ អ្នកចាំទីឈ្មោះ Taufik Ramsyah មកពីក្លិប Tornado FC នៅលីគលំដាប់ទី៣ បានស្លាប់ បន្ទាប់ពីទទួលការវះកាត់ក្បាល ដោយសារការប៉ះទង្គិចធ្ងន់ធ្ងរជាមួយកីឡាករម្នាក់ទៀត។

អ្នកចាំទីវ័យ២០ឆ្នាំរូបនេះ ត្រូវបានបញ្ជូនចូលសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយសារតែបុកចំក្បាលជាមួយកីឡាករមកពីក្លិប Wahana FC កាលពីថ្ងៃសៅរ៍។ 

ការប៉ះទង្គិចបានកើតឡើង នៅពេលអ្នកចាំទីព្យាយាមជួយសង្គ្រោះបាល់ បុន្តែក្បាលរបស់គាត់ បានបុកជាមួយជើងរបស់កីឡាករក្លិប Wahana។

ក្រោយពេលកើតហេតុ Taufik បានសន្លប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ គាត់ត្រូវបានក្រុមគ្រូពេទ្យជួយសង្គ្រោះអស់រយៈពេលជា​ច្រើន​ថ្ងៃ ប៉ុន្តែ​ជីវិតរបស់​គាត់​មិន​អាច​សង្គ្រោះ​បាន​ឡើយ។

គួរបញ្ជាក់ថា ការប្រកួតរវាងក្រុម Tornado FC ទល់នឹង Wahana FC ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះ ទទួលបានជ័យជម្នះក្នុងលទ្ធផល ៤ទល់នឹង១៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Media Indonesia

ចុចអាន៖ អបអរសាទរ ភ្នំពេញក្រោនឈ្នះជើងឯកលីគឆ្នាំ២០២១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

អ្នក​ចិញ្ចឹម​ត្រី​នៅ​កម្ពុជា​ស្នើ​រដ្ឋាភិបាល​ចាត់​វិធានការ​នាំ​ចូល​ត្រី​ពី​ប្រទេស​ជិត​ខាង ​ដើម្បី​ជួយ​គាំទ្រ​ការ​ចិញ្ចឹមត្រី​ក្នុង​ស្រុក

ព័ត៌មានជាតិ៣ ម៉ោង មុន

ផ្ទះទេវតាមួយខ្នង ជាអំណោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវ​បាន​លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់​ជូន​ប្រជាពល​រដ្ឋ​នៅ​ខេត្ត​កំពង់ចាម

ព័ត៌មានជាតិ៤ ម៉ោង មុន

វឌ្ឍនភាព​ទំនប់​អូរតេធិបតី ៖ ក្រោយ​ដាក់​សម្ពោធ​ អាជ្ញាធរ​ត្រៀម​ត​បណ្តាញ​ផ្គត់ផ្គង់​ទឹកស្អាត​ជូនពលរដ្ឋ​ក្នុងខេត្តមណ្ឌលគិរី

កីឡា៤ ម៉ោង មុន

មាស​ ម៉ើ​ ប្រសិន​បើ​មាន​ការ​ឧបត្ថម្ភ​ណា​មួយ​លោក​នឹង​បន្ត​បើក​ក្លឹបមហិទ្ធិឬទ្ធិគុនខ្មែរ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាស៊ាន​ឯកភាព​​មិនទទួលយក​ការ​បោះឆ្នោត​នៅមីយ៉ាន់​ម៉ា​គ្រោងធ្វើចុងឆ្នាំនេះ​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ត្រឡប់មកពីក្រៅប្រទេសភ្លាម លោកឧកញ៉ា ហ៊ួត ជា នាំយកសម្ភារៈសំណង់ទៅជួយកញ្ញា ពេជ្រ ចរណៃ ភ្លាម និងទទួលធ្វើជា BA ថ្នាំលាប MC PAINT ថែមទៀត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីវប្បធម៌កម្ពុជា ប្រាប់ពិភពលោកថា ថៃលួចចម្លងប្រាសាទអង្គរវត្ត និងស្នើសុំយូណេស្កូ ពិនិត្យលើបញ្ហានេះ

សន្តិសុខសង្គម៩ ម៉ោង មុន

ជំនន់ទឹកភ្លៀងអូរព្រំដែនកម្ពុជា ថៃ បានលិចច្រោះក្បាលស្ពាន និងផ្លូវវាងក្នុងស្រុកសំឡូត

Sokha Hotels

ព័ត៌មានពេញនិយម