ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីរឹបអូសថ្នាំញៀន២តោនច្រើនបំផុតក្នុងប្រវតិ្តសាស្រ្ត ក្រោយតាមដាន៥ខែ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៧ខែឧសភានេះ អាជ្ញាធរឥណ្ឌូណេស៊ីបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនប្រហែល២តោននៅឯឆ្នេរសមុទ្រនៃកោះស៊ូម៉ាត្រា ដែលជាការបង្ក្រាបគ្រឿងញៀនដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស។

ថ្នាំញៀនទាំងនេះត្រូវបានរកឃើញនៅក្នុងកប៉ាល់មួយ ឈ្មោះ Sea Dragon Tarawa បន្ទាប់ពីប្រតិបត្តិការតាមដានរយៈពេល៥ខែ។ ក្រុមមន្ត្រីបានតាមដានការនាំចេញគ្រឿងញៀនទាំងនេះរបស់ក្រុមជួញដូរគ្រឿងញៀនដែលកំពុងប្រតិបត្តិការចេញពីតំបន់ត្រីកោណមាស ដែលជាតំបន់ផលិតគ្រឿងញៀនដ៏ល្បីមួយប្រសព្វរវាងមីយ៉ាន់ម៉ា ថៃ និងឡាវ។ គ្រឿងញៀនទាំងនេះត្រូវបានសន្និដ្ឋានថានាំចេញទៅកាន់ប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងហ្វីលីពីន។
ជនសង្ស័យ៦នាក់ រួមមានជនជាតិឥណ្ឌូណេស៊ី៤នាក់ និងជនជាតិថៃ២នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការនេះ។ ប្រធានទីភ្នាក់ងារបង្រ្កាបគ្រឿងញៀនឥណ្ឌូណេស៊ី បាននិយាយថា៖«ការរឹបអូសនេះគឺជាការរកឃើញគ្រឿងញៀនដ៏ច្រើនបំផុតនៅក្នុងប្រវត្តិសាស្រ្តនៃការបង្ក្រាបគ្រឿងញៀននៅក្នុងប្រទេសឥណ្ឌូណេស៊ី»។
ការបង្ក្រាបនេះក៏កើតឡើង បន្ទាប់ពីមានការរឹបអូសដ៏ធំមួយទៀតនៅដើមខែនេះ ដែលកងទ័ពជើងទឹករបស់ប្រទេសឥណ្ឌូណេស៊ីបានស្ទាក់ចាប់ថ្នាំញៀនជិត ២ តោន និងកូកាអ៊ីន ដែលមានតម្លៃ ៤២៥ លានដុល្លារអាមេរិក។
អង្គការសហប្រជាជាតិ ក៏បានព្រមានពីការកើនឡើងនៃការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកំណត់ត្រានៃការរឹបអូសថ្នាំញៀនចំនួន១៩០តោននៅក្នុងតំបន់ក្នុងឆ្នាំ ២០២៣។
គួរបញ្ជាក់ផងដែរថា ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសអនុវត្តច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុតក្នុងពិភពលោក ដោយការជួញដូរត្រូវផ្តន្ទាទោសប្រហារជីវិត៕

អត្ថបទ៖ ប៊ុន សុភាព
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៦ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៣ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


