ព័ត៌មានអន្ដរជាតិ
ស្លាប់៤ បាត់ខ្លួន៣៨នាក់ ក្រោយលិចស្រឡាងនៅឥណ្ឌូណេស៊ី
ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ី បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី៣កក្កដានេះថា ស្រឡាងមួយគ្រឿងដែលផ្ទុកមនុស្ស៦៥នាក់ បានលិចនៅក្នុងសមុទ្រជិតកោះបាលី ដោយបណ្តាលឲ្យអ្នកដំណើរ ៤នាក់ស្លាប់ ៣៨នាក់បាត់ខ្លួន និង២៣នាក់នៅរស់រានមានជីវិត។

ស្រឡាង KMP Tunu Pratama Jaya បានលិចក្រោយចេញដំណើរបានប្រហែលជិតកន្លះម៉ោងពីកំពង់ផែ Banyuwangi នៃខេត្តជ្វាភាគខាងកើត តាមផ្លូវឆ្ពោះទៅកាន់កោះបាលីកាលពីល្ងាចថ្ងៃពុធ។ ស្រឡាងនេះ បានដឹកអ្នកដំណើរចំនួន ៥៣នាក់ និងបុគ្គលិកចំនួន ១២នាក់ ក៏ដូចជារថយន្តចំនួន ២២គ្រឿងផងដែរ។
ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងដំណើរការ ទោះបីនៅពេលនេះកំពុងមានខ្យល់បក់ខ្លាំង និងរលកធំៗក៏ដោយ។
ស្រឡាង គឺជាមធ្យោបាយដឹកជញ្ជូនទូទៅនៅឥណ្ឌូណេស៊ី ព្រោះប្រទេសអាស៊ានមួយនេះសម្បូរទៅដោយកោះជាង ១៧ ០០០កោះឯណោះ ហើយគ្រោះថ្នាក់គឺជាហេតុការណ៍កើតឡើងជារឿយៗ ដោយសារស្តង់ដារសុវត្ថិភាពធូររលុង ដូចជាការអនុញ្ញាតឲ្យស្រឡាងផ្ទុកលើសទម្ងន់ និងមិនមានឧបករណ៍សង្គ្រោះជីវិតគ្រប់គ្រាន់។
ស្រឡាងតូចមួយគ្រឿង បានក្រឡាប់កាលពីឆ្នាំ២០២៣ នៅជិតកោះ Sulawesi របស់ប្រទេសឥណ្ឌូណេស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥នាក់៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ស្រុកសំឡូត តំបន់កសិកម្មដ៏ល្បីមានច្រកទ្វារព្រំដែន ៤ កន្លែងសម្រាប់ទំនាក់ទំនងជាមួយថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោកស្រី បាន ស្រីមុំ៖ អភិបាលខេត្តស្រះកែវ អត់ដឹងប្រវត្តិស្ពានព្រំ-បានប៉ាក់កាដ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឆេះរោងចក្រនៅថៃ ជាប់មនុស្សច្រើននាក់ក្នុងនោះ