ព័ត៌មានអន្ដរជាតិ
ត្រឹម២ខែ ឥណ្ឌូណេស៊ី រឹបអូសថ្នាំញៀនជាងកន្លះតោននិងចាប់មនុស្ស២៨៥នាក់
អាជ្ញាធរឥណ្ឌូណេស៊ីបានចាប់ខ្លួនមនុស្ស ២៨៥នាក់ក្នុងនោះមានស្ត្រី ២៩នាក់និងជនបរទេស ៧នាក់នៅក្នុងការបង្រ្កាបប្រឆាំងគ្រឿងញៀនដ៏ធំរយៈពេល ២ខែនៅទូទាំង ២០ខេត្ត។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៤ខែមិថុនានេះ។

ប្រធានទីភ្នាក់ងារជាតិបង្ក្រាបគ្រឿងញៀនឥណ្ឌូណេស៊ី (BNN) បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅចន្លោះខែមេសា ដល់ខែមិថុនា ឆ្នាំ២០២៥ ទើបឈានទៅដល់ការរឹបអូសគ្រឿងញៀនជាង ៦៨៣គីឡូក្រាម (ជាងកន្លះតោន) និងបើកការស៊ើបអង្កេតលើប្រតិបត្តិការលាងលុយកខ្វក់ ដែលពាក់ព័ន្ធទៅនឹងក្រុមជួញដូរគ្រឿងញៀនទាំងនេះមានតម្លៃ ១.៥ លានដុល្លារ។
ថ្នាំញៀនដែលរឹបអូសបានរួមមាន មេតំហ្វេតាមីន គ្រីស្តាល់ កញ្ឆា អេកស្តាស៊ី , hashish, THC និង អេមហ្វេតាមីនដែលអាចទប់ស្កាត់មនុស្ស ១.៣ លាននាក់ពីការប្រើប្រាស់។

ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួនមានពលរដ្ឋមកពីសហរដ្ឋអាមេរិក កាហ្សាក់ស្ថាន ម៉ាឡេស៊ី ឥណ្ឌា និងអូស្ត្រាលី ដែលបង្ហាញពីវិសាលភាពអន្តរជាតិនៃបណ្តាញពាក់ព័ន្ធនឹងការជួញដូរ។ ស្ត្រីដែលត្រូវចាប់ខ្លួនភាគច្រើនជាស្ត្រីមេផ្ទះ ដែលជំរុញឱ្យអាជ្ញាធរឥណ្ឌូណេស៊ីប្រកាសពីការប្រុងប្រយ័ត្នចំពោះទំនាក់ទំនងសង្គមដែលជាកត្តាអាចជំរុញឲ្យស្រ្តីធ្វើការងារខុសច្បាប់នេះ។
ប្រតិបត្តិការចាប់ខ្លួនមនុស្សជួញដូរគ្រឿងញៀននៅក្នុងប្រទេសឥណ្ឌូណេស៊ីកំពុងកើនឡើងយ៉ាងខ្លាំង ដោយមានករណីជាង ៥៦,០០០ និងជនសង្ស័យចំនួន ២៧,៣៥៧ នាក់ក្នុងឆ្នាំ ២០២៤ ។ ច្បាប់គ្រឿងញៀនដ៏តឹងតែងរបស់ប្រទេសនេះ មានន័យថា អ្នកជួញដូរអាចប្រឈមមុខនឹងការកាត់ទោសប្រហារជីវិត ដោយមនុស្សចំនួន ៥៣០ នាក់ រួមទាំងជនបរទេសចំនួន ៩៦ នាក់ បច្ចុប្បន្នកំពុងជាប់ទោសប្រហារជីវិត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៣ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៦ ថ្ងៃ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


