ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី នឹងទទួលស្គាល់អ៊ីស្រាអែល ប្រសិនបើរដ្ឋប៉ាឡេស្ទីនត្រូវបានទទួលស្គាល់
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាលនៅថ្ងៃពុធទី ២៨ ឧសភានេះ ថា ប្រទេសឥណ្ឌូណេស៊ីមានឆន្ទៈក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល ប៉ុន្តែលុះត្រាតែអ៊ីស្រាអែលទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

ថ្លែងជាមួយប្រធានាធិបតីបារាំង Emmanuel Macron នៅទីក្រុងហ្សាកាតា លោក Prabowo បានបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏យូរអង្វែងរបស់ឥណ្ឌូណេស៊ីសម្រាប់ដំណោះស្រាយរដ្ឋពីរ ដោយបញ្ជាក់ថា សន្តិភាពអាចសម្រេចបានតាមរយៈការទទួលស្គាល់គ្នាទៅវិញទៅមក និងការធានាសន្តិសុខសម្រាប់ភាគីទាំងពីរ។
លោកបានបន្តថា៖«ប្រទេសឥណ្ឌូណេស៊ីបានបញ្ជាក់ថា នៅពេលដែលអ៊ីស្រាអែលទទួលស្គាល់ប៉ាឡេស្ទីន ឥណ្ឌូណេស៊ីបានត្រៀមខ្លួនជាស្រេចដើម្បីទទួលស្គាល់អ៊ីស្រាអែលនិងបើកទំនាក់ទំនងការទូត»។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមធំជាងគេលើពិភពលោក បច្ចុប្បន្នមិនមានទំនាក់ទំនងផ្លូវការជាមួយអ៊ីស្រាអែលទេ ហើយជាអ្នកគាំទ្រដ៏រឹងមាំនៃបុព្វហេតុប៉ាឡេស្ទីន។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បារាំង និងឥណ្ឌូណេស៊ី ក៏បានគាំទ្រដល់សន្និសីទសន្តិភាពអន្តរជាតិនាពេលខាងមុខ សំដៅស្តារឡើងវិញនូវដំណោះស្រាយរដ្ឋទាំងពីរ និងការសម្រេចបាននូវការទទួលស្គាល់គ្នាទៅវិញទៅមក។
ការគាំទ្រសាធារណៈចំពោះប៉ាឡេស្ទីនគឺរីករាលដាលនៅក្នុងប្រទេសឥណ្ឌូណេស៊ី។ នៅឆ្នាំ ២០២៣ FIFA បានដកហូតសិទ្ធិធ្វើជាម្ចាស់ផ្ទះ U-20 World Cup របស់ឥណ្ឌូណេស៊ី បន្ទាប់ពីមានការប្រឆាំងនយោបាយចំពោះការចូលរួមរបស់អ៊ីស្រាអែល នាំឱ្យមានការតវ៉ា និងការបដិសេធជាផ្លូវការក្នុងការធ្វើជាម្ចាស់ផ្ទះ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


