Connect with us

កីឡា

អ្នក​គាំទ្រភ្ញាក់ផ្អើល គ្រូ​ប្រដាល់បបួល​គ្នាឡើងសង្វៀន តែការពិតគ្រាន់តែដើម្បីសប្បាយ

បានផុស

នៅ

មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​គាំទ្រ​បាន​ចាប់​អារម្មណ៍ និង​ភ្ញាក់​ផ្អើល​ចំពោះ​អតីត​កីឡាករ​ល្បី​ៗ​​ បាន​សម្ញែង​សាច់​ដុំ​ឌឺ​ដង​ និង​​បបួល​​គ្នា​​ឡើង​សង្វៀន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អតីតកីឡាករប្រដាល់ ដែលត្រូវ​បាន​គេ​ឃើញ​ផ្តើម​មុន​គេ​ គឺ​​​រន្ទះ​ជើង​ផ្តាច់​ព្រលឹង ក្រាក់ សម្ភស្ស ដែលបាន​ចេញ​វីដេអូឃ្លីប​មួយ ​និយាយ​ថា៖ «វីដេអូ​នេះ សូម​ផ្តាំ​ទៅ សេន ប៊ុនថេន ទម្លាក់​គីឡូមក​ត្រឹម​៦៥​គីឡូមក​ ខ្ញុំ​វ៉ៃ​​ជា​មួយ ​តែ​ សេន ប៊ុនថេន ប្រហែល​ជា​មិន​អាច​ទេ​គីឡូ​៦៥។ ខ្ញុំ​ឲ្យ​ស្ពៃ​ហ្មងគីឡូ៦៥»។

តាម​រយៈ​សម្ដីបបួល​​​ឡើង​សង្វៀន​​ ប៉ុន្តែ​បញ្ចុះ​ទម្ងន់​នេះ លោក ក្រាក់ សម្ភស្ស បានទាត់​លក្ខណៈ​ហាត់​ទៅ​លើ​កូន​សិស្ស​របស់​លោក​ប្រហែល​ជា​ ៦​ជើង។

បន្ទាប់​មក លោក សេន ប៊ុនថេន ​គ្រូ​បង្វឹក​គុន​ខ្មែរ​ជម្រើស​ជាតិ​កម្ពុជា​បាន​ចេញ​វីដេអូ​តបវិញ​ថា៖ «ក្រាក់ សម្ភស្ស ត្រៀម​ខ្លួន​ឲ្យ​ហើយ​ទៅ​។ ជួប​គ្នា​ឆាប់​ៗ​ខាង​មុខ​នេះ»។ ក្នុង​វីដេអូឃ្លីប​នេះ សេន ប៊ុនថេន បាន​ទាត់​ជើង​ស្តាំ និង​ឆ្វេង​ជា​ច្រើន​ ព្រម​ទាំង​ដោះ​អាវ​បង្ហាញ​សាច់​ដុំ​ថែម​ទៀត។ តាម​សំណេរ​លើគណនី Facebook គ្រូ​បង្វឹក​ប្រដាល់​ជម្រើស​ជាតិ​រូប​នេះ​បាន​សរសេរ​ពី​ការ​ចង់​ជួប ក្រាក់ សម្ភស្ស លើ​សង្វៀន​ជា​លើក​ចុង​ក្រោយ។

ចំណែក លោក ភុំ សារ៉ាយ កីឡាករ​សាច់​ដុំ និង​កម្លាំង​​ខ្លាំង ដែល​កំពុង​ធ្វើ​ការ​នៅ​ប្រទេសថៃ ​ក៏​បាន​ចេញ​វីដេអូឃ្លីប​ដោយ​បាន​និយាយ​ថា៖ «សូម​ជំរាបសួរ​បង​ប្អូន ខ្ញុំ​បាទ​ ភុំ សារ៉ាយ! បើ​ ក្រាក់ សម្ភស្ស អត់​គេច​ខ្ញុំ ​គឺ​មាន​តែ​ខ្ញុំ​ទេ​ដែល​ស័ក្តិសម​ជួប​នៅ​ពេល​វេលា​ណា​មួយ​នៅ​កម្ពុជា។ បងប្អូន​នឹង​ឃើញ​ក្បាច់​គុន​បុរាណ​ខ្មែរ​ពិត​ប្រាកដសម្រាប់​ខ្ញុំ​ ភុំ សារ៉ាយ និង​ ក្រាក់ សម្ភស្ស»។

ករណី​ឌឺ​ដង​ និង​បបួល​គ្នា​​ឡើង​សង្វៀន​នេះ ​បាន​ធ្វើ​​ឲ្យ​អ្នក​គាំទ្រ​កីឡា​ប្រដាល់​កម្ពុជា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ប៉ុន្តែ​រឿង​ទាំង​នេះ​ប្រហែល​ជា​នឹង​មិន​អាច​កើត​ឡើង​ជា​ការពិត​ទេ ពី​ព្រោះ​លោក សេន ប៊ុនថេន បាន​បញ្ជាក់​ថា ការ​ឌឺ​ដង​ពាក្យ​សម្ដី និង​សម្ញែង​សាច់​ដុំ​​បបួល​គ្នា​ឡើង​សង្វៀន​នេះ ​​គ្រាន់​តែ​ជា​ការកម្សាន្ត​សប្បាយ​​ដើម្បី​​ទាក់​ទាញ​អ្នក​គាំទ្រ​ឲ្យ​ចាប់​អារម្មណ៍​ប៉ុណ្ណោះ»។

បែប​ណា​ក្តី ការ​ឌឺ​ដង​ និង​សម្ញែង​​ភាព​ខ្លាំង​ដាក់​គ្នា​បាន​កើត​មាន​ឡើង​ ស្រប​ពេល​​កីឡា​ប្រដាល់​គុន​ខ្មែរ​កំពុង​មាន​​ទី​ផ្សារ។ កីឡាករ កីឡាការិនី​​ប្រដាល់​កម្ពុជា​កំពុង​មាន​ទី​ផ្សារ​ឡើង​ប្រកួតញឹក​ញាប់ និង​ទទួល​បាន​​​ប្រាក់​តម្លៃ​ខ្លួនប្រសើរទៀតផង។ ជា​ពិសេស​កីឡាករ​ប្រដាល់​ចាស់​វស្សា​ជា​ច្រើន​បាន​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ​​មាន​ដូច​ជា ធន់ សុភា, ឡុង សុវណ្ណឌឿន, វង្ស ណយ, ឡុង សុភី, ចាន់ សីហា, ម៉ានូ សិល្បៈ, អ៊ុង វីរៈ និង​ថ្មី​បំផុត​គឺ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម ឃីម ឌីម៉ា ក៏​គ្រោង​វិល​មក​កាន់​សង្វៀន​វិញ​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

សន្តិសុខសង្គម២ ម៉ោង មុន

សម្ដេចតេជោ ហ៊ុន សែន កំពុងបញ្ជាកងទ័ព ជាមួយនាយករដ្ឋមន្ត្រី និងមេទ័ព

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៧ ឈ្មោះ ហ្វ្រង់ស៊ីស្កូ (Fransisco)

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

Sokha Hotels

ព័ត៌មានពេញនិយម