Connect with us

កីឡា

Juventus​ ធ្លាក់​​ត្រឹម​​​វគ្គ​​១៦​​ក្រុម​ UCL ​ដោយ​សារ​ Porto មាន​​គ្នា​​តែ​១០​នាក់

បានផុស

នៅ

ក្រុម​សេះ​បង្កង់ Juventus អស់​ឱកាស​ធ្វើ​ដំណើរ​បន្ត​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់  Champions League ទៀត​ហើយ បន្ទាប់​ពី​ឈ្នះ FC Porto ៣-២ នៅ​ជើង​ទី​២​ ប៉ុន្តែ​បើ​គិត​ទាំង​ពីរ​ជើង ស្មើ​​គ្នា ៤-៤ ដែល​ក្នុង​ដី​ខ្លួន​ឯង​ធ្លាយ​គ្រាប់​បាល់​ច្រើន​ជាង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ការ​ប្រកួត​​ជើងទី​២​នៅ​ទឹក​ដី​របស់​ខ្លួន Juventus ត្រូវ​បាន​ក្រុម​ភ្ញៀវ Porto រក​គ្រាប់​បាល់​នាំ​មុខ១-០មុន​ដោយ​សារ​ការ​ស៊ុត​ប៉េណាល់​ទីនៅ​នាទី​ទី​១៩ ដោយ​កីឡាករ Sergiio Olveira ខណៈ​វគ្គ​ទី​១​នេះ​ម្ចាស់ផ្ទះ​រក​គ្រាប់​បាល់​មិន​បាន​ទេ​ ហើយ​បង្កើត​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង។

ការ​ប្រកួតនៅ​វគ្គ​ទី​២ Juventus នៅ​ដើម​វគ្គ​បាន​រក​គ្រាប់​បាល់​តាមស្មើ ១-១ ដោយ​កីឡាករ Federico  Chiesa នៅ​នាទី​៤៩ ហើយ​ចូល​ដល់​នាទី​ទី​៥៤ Medhi Teremi ទទួល​បាន​កាត​ក្រហម​ត្រូវ​បណ្តេញ​ចេញ​ពី​ទី​លាន បន្ទាប់​ពី​ទទួល​បាន​កាត​លឿន​ជាង​លើក​ទី​២។ ដូច្នេះ​ក្រុមភ្ញៀវ FC Porto គ្មាន​តែ​១០​នាក់​ប៉ុណ្ណោះ។

បន្ទាប់​ពី​ភ្ញៀវ​បាត់​បង់​កីឡាករ​ម្នាក់ Juventus បន្ថែម​គ្រាប់​បាល់​នាំ​មុខ ២-១ ដោយ​​កីឡាករ Federico  Chiesa ដដែល​នៅ​នាទី​៦៣។ លទ្ធផល​នេះ​រក្សា​រហូត​ដល់​៩០​នាទី ដែល​តម្រូវ​បន្ថែម​១៥​នាទី​ពីរ​ដង។

សម្រាប់​ការ​​បន្ថែម​១៥​នាទី​លើក​ទី​១ ក្រុម​ទាំង​ពីរ​គ្មាន​គ្រាប់​ទម្លាយ​សំណាញ់​ទី​គ្នា​ទេ​ ប៉ុន្តែ​លើក​ទី​២ទើប​មាន​គ្រាប់​បាល់​។ ក្រុម​ភ្ញៀវ​រក​បាន​គ្រាប់​បាល់​ទី​២​ដែល​គ្រាប់​បាល់​តាម​ស្មើ ២-២ដោយ​ការ​ស៊ុត​ហ្វ្រីឃីក​រាប់​ស្មើ​ចូល​ទី​បាន​សម្រេច​ដោយ​កីឡាករ  Sergio Oliveira នៅ​នាទី​ទី១១៥ ប៉ុន្តែ​ត្រឹម​តែ​២​នាទី​ក្រោយ Juventus បន្ថែម​គ្រាប់​បាល់​ទី​៣​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ ៣-២ ដោយ​ការ​ប្រើ​ក្បាល​តែត​របស់កីឡាករ Adrien Rabiot នៅ​នាទី​ទី​១១៧។

ទោះ​ជា​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-២​នៅ​ជើង​ទី​២​នេះ​ក៏​ដោយ ក៏​មិន​អាច​ជួយ​ឲ្យ Juventus បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទេ បន្ទាប់​ពី​ជើង​ទី​១​នៅ​ទឹក​ដី​របស់ FC Porto ចាញ់​ដោយលទ្ធផល ២-១។

សរុប​ទាំង​ពីរ​ជើង​ស្មើ​គ្នា ៤-៤ ប៉ុន្តែ​គ្រាប់​បាល់​កើត​មាន​នៅ​ទឹក​ដី​ Juventus ច្រើន​ជាង ដូច្នេះ FC Porto បន្ត​ដំណើរ​ទៅ​វគ្គ​៨​ក្រុម​ចុង​​ក្រោយ​ទៀត ខណៈក្រុម​ខ្លាំង​អ៊ីតាលី​មួយ​នេះ​អស់ឱកាស​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ​ហើយហ។

នេះ​ជា​ការ​ធ្លាក់​នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ UCL ពីរ​រដូវ​កាល​ជាប់​គ្នា បន្ទាប់​ពី​មាន​វត្តមាន​តារា​ឆ្នើម Christiano Ronaldo ដែល​ក្រុម​រំពឹង​ថា នឹងលេច​ធ្លោ​នៅ​ពាន​រង្វាន់​លំដាប់​ទី​១​នៅ​អឺរ៉ុប។

ជា​មួយ​គ្នា​នេះ Borussia Dortmund បាន​ឡើង​ទៅ​វគ្គ​​៨​​ក្រុម​ចុង​ក្រោយ​នៃ​ពាន​រង្វាន់ UCL នេះយប់​មិញ បន្ទាប់​ពី​ស្មើ​គ្នា​ជា​មួយ Sevilla ដោយ​លទ្ធផល ២-២ នៅ​ជើង​ទី​២ ប៉ុន្តែ​កាល​ពី​ជើង​ទីី​១ ឈ្នះ ៣-២ ដែល​សរុប​ទាំង​ពីរជើង Dortmund ឈ្នះ ៥-៤៕

អត្ថបទ៖ វីរបុត្រ
ប្រភព​រូប៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម