កីឡា
វឿន វាសនា ទទួលបានប្រាក់ខែគុណនឹង ២ សម្រាប់ការតកុងត្រាថ្មីនៅក្លិបតៃវ៉ាន់
កីឡាករបាល់ទះជម្រើសជាតិកម្ពុជា វឿន វាសនា ទទួលបានប្រាក់ខែគុណនឹង ២ ចំពោះការតកុងត្រាថ្មីជាមួយក្លិបតៃវ៉ាន់ Win Streak សម្រាប់រដូវកាល ២០២៥-២៦។

លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី» នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ ២០២៥ ថា ៖«កុងត្រារបស់ វឿន វាសនា ត្រូវបានបន្តហើយ ហើយចំពោះប្រាក់បៀវត្ស របស់គាត់គឺគុណនឹង២។ ការបន្តកុងត្រាថ្មីនេះគឺជាសញ្ញាវិជ្ជមានសម្រាប់តម្លៃនៃកីឡាករជម្រើសជាតិកម្ពុជារបស់យើងដែលអាចាត់ទុកថា ស្មើមុខមាត់ចំពោះតម្លៃកីឡាករមួយចំនួននៅក្នុងទីផ្សារតៃវ៉ាន់។ ទោះបីជាមកពីប្រភពខាងណាក៏ដោយ ក៏ខ្ញុំជឿថា វឿន វាសនា ឈានដល់កម្រិតកំពូលហើយ»។
លោកបានបន្ថែមថា ៖«នេះជាសញ្ញាវិជ្ជមានមួយដែលបង្ហាញឲ្យអត្តពលិកកម្ពុជាដទៃទៀតដាក់ចិត្ត ដាក់កាយ ខិតខំប្រឹងប្រែងហ្វឹកហាត់ដើម្បីឈានទៅក្លាយខ្លួនជាកីឡាករអាជីពនាថ្ងៃអនាគតដូច វឿន វាសនា ដែរ»។

ការទទួលបានតម្លៃខ្លួនគុណនឹង២នេះ គឺមិនច្បាស់ពីចំនួនប៉ុន្មាននោះទេ ប៉ុន្តែបើប្រៀបធៀបនឹងរដូវកាលមុនដែល វឿន វាសនា តាមរយៈលោក អាំង សិរីពិសិដ្ឋ បានទម្លាយដឹងកាលខែវិច្ឆិកា ឆ្នាំ២០២៤ គឺ ទទួលបានប្រាក់ខែជាង ១ម៉ឺនដុល្លារអាមេរិក ក្នុងមួយខែ។ ដូច្នេះសម្រាប់កុងត្រាថ្មី ប្រាក់ខែគុណនឹង ២ គឺ រូបគេអាចនឹងទទួលបានជាង ២ ម៉ឺនដុល្លារអាមេរិកក្នុងមួយខែ ហើយបើគិតជាឆ្នាំគឺអាចជាង ២០ម៉ឺនដុល្លារអាមេរិកក្នុងមួយឆ្នាំ។
កាលពីថ្ងៃសុក្រ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ ក្លិបបាល់ទះ Win Streak នៃលីគបាល់ទះកំពូលតៃវ៉ាន់ បានប្រកាសជាផ្លូវការអំពីការបន្តកិច្ចសន្យាថ្មីជាមួយកីឡាករកម្ពុជា វឿន វាសនា រយៈពេល ១ រដូវកាលទៀត។

វឿន វាសនា បានចូលរួមជាមួយក្លិប Win Sreak កាលពីចុងឆ្នាំ២០២៣ បន្ទាប់ពីចប់ព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី Asian Games នៅប្រទេសចិន។ រហូតមកដល់ពេលនេះរូបគេបានបន្តលេងឲ្យក្លិបតៃវ៉ាន់ចូលរដូវកាលទី ៣ ហើយ គិតត្រឹមរដូវកាល ២០២៥-២០២៦។
ក្នុងការលេងនៅ តៃវ៉ាន់ ២ រដូវកាលកន្លងមក វឿន វាសនា ពិតជាបង្ហាញសមត្ថភាពលេចធ្លោមែនទែន ដោយបានជួយឱ្យក្រុម Win Streak ឈ្នះជើងឯកលីគតៃវ៉ាន់ ២ រដូវកាលជាប់គ្នា។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករមានដើមកំណើតមកពីខេត្តបាត់ដំបង វ័យ ២៤ ឆ្នាំបានឈ្នះពានឯកត្តជនចំនួន ៣ ម្នាក់ឯងគឺ ពានកីឡាករល្អបំផុតប្រចាំព្រឹត្តិការណ៍, ពានរង្វាន់កីឡាកររកបានពិន្ទុច្រើនជាងគេ និង ពានរង្វាន់កីឡាករវាយផ្តាច់ល្អបំផុត៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


